ព្រះអង្គសព្វព្រះរាជហឫទ័យស្តេចចាកចេញពីព្រះរាជដំណាក់ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ឆ្ពោះទៅបំពេញព្រះរាជទស្សនកិច្ចពេញ ១ថ្ងៃ នៅទីក្រុងសៀងហៃ


នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២១ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត រួមដង្ហែព្រះរាជដំណើរដោយ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង លោកជំទាវ ខែក កែម៉ាលី សុីសូដា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាឯកអគ្គ រាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន ព្រះអង្គសព្វព្រះរាជ ហឫទ័យស្តេចចាកចេញពីព្រះរាជដំណាក់ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ឆ្ពោះទៅបំពេញព្រះរាជទស្សន កិច្ចពេញ ១ថ្ងៃ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន តបតាមការថ្វាយបង្គំសូមយាងរបស់ រដ្ឋាភិបាលសាធារ ណរដ្ឋប្រជាមានិតចិន ។ ចំពោះព្រះរាជសកម្មភាពនិងខ្លឹមសារពឹស្តា នៃព្រះរាជទស្សនកិច្ចរបស់ព្រះករុណាព្រះមហាក្សត្រ នៅទីក្រុងសៀងហៃ ទូរទស្សន៏ជាតិកម្ពុជា នឹងផ្សាយជូននៅវេលាម៉ោង៧:០០យប់ ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២១នេះ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមទូរទស្សនិកជនរង់ចាំតាមដានទស្សនាដោយមេត្រី!!
សូមអរគុណ!!

ថ្មីៗ ពីទទក

កម្មវិធីទទក