សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំកិច្ចប្រជុំក្រៅផ្លូវការអាស៊ាន-ជប៉ុន ដោយមាន ឯកឧត្តម KISHI Nobuo រដ្ឋមន្ត្រីការពារជាតិជប៉ុន និងថ្នាក់ដឹកនាំក្រសួងការពារជាតិតាមបណ្តាប្រទេសជាអាស៊ាន ព្រមទាំងឥស្សរៈជនមួយចំនួនទៀត។
ដោយឡែកនៅរសៀលថ្ងៃដដែលនេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានដឹកនាំកិច្ចប្រជុំក្រៅផ្លូវការអាស៊ាន-ចិន តាមរយៈប្រព័ន្ធវីដេអូ ជាមួយរដ្ឋមន្ត្រីការពារជាតិចិន ឯកឧត្តម Wei Fenghe និងរដ្ឋមន្រ្តីក្រសួងការពារជាតិ តាមបណ្តាប្រទេសជាអាស៊ាន ព្រមទាំងឥស្សរៈជនមួយចំនួនទៀតផងដែរ។
សូមបញ្ជាក់ថាកិច្ចប្រជុំនាឧកាសនេះ គឺជាការបញ្ជាក់អំពីសារៈសំខាន់នៃការបន្ត និងនិរន្តរភាពក្នុងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន និងការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់បន្ថែមទៀតនូវភាពជាដៃគូមិត្តភាពសម្រាប់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍នៅក្នុងអាស៊ាន និងជាមួយសហគមន៍អន្តរជាតិ។