សម្តេចភក្តី សាយ ឈុំ អនុញ្ញាតជូនអគ្គលេខាធិការ អង្គការសម្ព័ន្ធពិភពឥស្លាម ចូល សម្តែងការគួរសម.....


រសៀលថ្ងៃពុធ ៩កើត ខែជេស្ធ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១៤:៣០ នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូនឯកឧត្តមបណ្ឌិត មហាំម៉ាត់ អាប់ឌុលការីម អាល់អ៊ីសា (Muhammad Bin Abdulkarim Al-Issa) អគ្គលេខាធិការ នៃអង្គការសម្ព័ន្ធពិភពឥស្លាម និងជាប្រធានសមាគមសម្ព័ន្ធបញ្ញាវ័ន្តឥស្លាម ចូលជួបសម្តែងការគួរសម និងសវនាការ ក្នុងឱកាសដែលឯកឧត្តម ដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា .....៕