សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា


សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភានៅព្រឹកថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា។

ជាលទ្ធផលកិច្ចប្រជុំបានអនុម័តទទួលស្គាល់ឯកឧត្តម ចាប ម៉ុច ជាតំណាងរាស្រ្តថ្មីមណ្ឌលខេត្តកណ្តាល ជំនួសឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន ដែលបានទទួលមរណភាព និងពិភាក្សាផ្សេងៗ ហើយការប្រកាសពីសុពលភាពអាណត្តិតំណាងរាស្រ្តថ្មីរបស់ ឯកឧត្តម ចាប ម៉ុច នឹងធ្វើឡើងនៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ នាពេលខាងមុខ៕