អបអរសាទរ ខួបទី ៦០ ឆ្នាំ​ ដែលតុលាការទីក្រុងឡាអេ សម្រេចកាត់ក្តីឲ្យព្រះ​រាជាណាចក្រ​កម្ពុជាឈ្នះរឿងក្តីប្រាសាទ ព្រះវិហារ ពីការទាមទារឈ្លានពានរបស់ ប្រទេសថៃ ៚


១៥ មិថុនា ១៩៦២ - ១៥ មិថុនា ២០២២

សូម​ថ្វាយ​ព្រះ​រាជ​មហា​កុសល​ ថ្វាយ​ព្រះ​បរម​រតន​កោដ្ឋ​

សំគាល់ ៖ រូបភាពខាងក្រោមនេះគឺជា ព្រះឆាយាលក្ខណ៍ នៃ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ​ ព្រះវររាជបិតាជាតិខែ្មរ ព្រះបរ់មរតនកោដ្ឋ សេ្តចយាងបង្ហូតទង់ជាតិកម្ពុជា នៅលេីកំពូលភ្នំនៃប្រាសាទ ព្រះវិហារ ក្រោយពីតុលាការកាត់ក្តីឲ្យកម្ពុជាឈ្នះ ដោយទទួលស្គាល់ទឹកដីនៃប្រាសាទ ព្រះវិហារ ជាកម្មសិទ្ធរបស់ព្រះរាជាណាចក្រកម្ពុជា នេះគឺជាមហាសម្ធិផលដ៏ធំធេងមួយទៀតរបស់ ព្រះបរមរតនកោដ្ឋ ក្នុងការការពារបូរណភាពដែនដី ក្នុងរដ្ជកាល របស់ព្រះអង្គ ។ ប្រជានុរាស្ត្រ​ទូទាំង​ព្រះ​នគរ​ សូមចងចាំជានិច្ចនូវព្រះមហាករុណាទិគុណ ដ៏ធំធេងរបស់ព្រះអង្គ ចំពោះប្រជាជាតិកម្ពុជា ៚