ពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២០-២០២១ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាល។ ថ្ងៃចន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០២២


សម្តេចតេជោ៖ ការរាតត្បាតជំងឺកូវីដ១៩ នាំឱ្យខកខានក្នុងការរៀបចំកម្មវិធីផ្តល់សញ្ញាបត្រសម្រាប់សិស្សសាលាភូមិន្ទរដ្ឋបាល កាលពីឆ្នាំ២០២១។

សម្តេចតេជោ៖ វិស័យទាំងអស់ គឺត្រូវការធនធានមនុស្ស សម្រាប់ធ្វើការអភិវឌ្ឍ។

សម្តេចតេជោ៖ គ្រប់ក្រសួង ស្ថាប័ន អាចដំណើរការបានល្អប្រសើរ ត្រូវការចាំបាច់គឺធនធានមនុស្ស។ សម្តេចតេជោ៖

វិធានការទាំងឡាយដែលរាជរដ្ឋាភិបាលដាក់ចេញប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ គឺដើម្បីអាយុជីវិតរបស់ប្រជាពលរដ្ឋ។

សម្តេចតេជោ៖ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នៅកម្ពុជា មិនប្រកាន់និន្នាការនយោបាយនោះឡើយ។

សម្តេចតេជោ៖ រយៈពេល ៣៧ថ្ងៃហើយ ដែលកម្ពុជា មិនមានករណីឆ្លងកូវីដ១៩។

សម្តេចតេជោ៖ គេគួរតែផ្តល់តម្លៃចំពោះការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នៅកម្ពុជា ដែលមិនមានការប្រកាន់និន្នាការនយោបាយ។

សម្តេចតេជោ៖ យើងមិនទាន់ដឹងថា តើកូវីដ១៩នេះ​ ពេលណាចប់នោះទេ ដូច្នេះហើយយើងត្រូវតែមានការប្រុងប្រយ័ត្នជានិច្ច។

សម្តេចតេជោ៖ កុំថាឡើយដូសទី៥ ដូសទី២០ ក៏មិនយកប្រាក់ពីប្រជាពលរដ្ឋដែរ។

សម្តេចតេជោ៖ វិបត្តិស្បៀង នឹងក្លាយទៅជាវិបត្តិសាកលនាពេលខាងមុខ។