»ថ្លែងក្នុងពិធីសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តតេជោ TYDA


⁃ សម្តេចតេជោ៖ សូមអរគុណសម្រាប់ក្រុមគ្រួសារដែលបានឱ្យ សមាជិកគ្រួសារធ្វើការចូលរួមស្ម័គ្រចិត្ត ចូលរួមការប្រយុទ្ធប្រឆាំងកូវីដ-១៩ ។

⁃ សម្តេចតេជោ៖ ជោគជ័យនៃការទប់ស្កាត់ជំងឺកូវីដ-១៩ មិនមែនជារឿងចៃដន្យនោះឡើយ គេអាចយល់បានអំពីរបៀបចាត់ចែង គ្រប់គ្រង និងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយប្រើយុទ្ធសាស្ត្រច្រើនរបៀប ។

⁃ សម្តេចតេជោ៖ ក្នុងវិស័យសុខាភិបាល ទាល់តែអ្នកចេះពិតប្រាកដទើបអាចធ្វើបាន ។

⁃ សម្តេចតេជោ៖ កូវីដ១៩ បានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជា កែប្រែទស្សនៈលើក្រុមគ្រូពេទ្យ ដោយចាត់ទុកក្រុមគ្រូពេទ្យជាកងទ័ពអាវស ។

⁃ សម្តេចតេជោ៖ កុំយកលុយជាធំ សូមគិតពីជីវិតជាធំ ។

⁃ សម្តេចតេជោ៖ ទេសចរណ៍ នៅតែជាទេសចរណ៍វ៉ាក់សាំងដដែល ។

⁃ សម្តេចតេជោ៖ បើគ្មានវ៉ាក់សាំងទេ នឹងមានមហន្តរាយដ៏ធំ ។

⁃ សម្តេចតេជោ៖ សម្រាប់វ៉ាក់សាំង គឺធានាថាមិនឱ្យខ្វះ ។