សម្តេចតេជោ ហ៊ុន សែន "អបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ២០២១


សម្តេចតេជោ ហ៊ុន សែន "អបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ២០២១! "ទន្ទឹមនឹងការចូលរូមអបអរសាទរថ្ងៃឈប់ សម្រាក ៨ មីនា សូមបងប្អូនជនរួមជាតិថែរក្សាសុខភាពកុំអោយឆ្លងជំងឺកូវីដ-១៩ ។ ទិវាអន្តរជាតិនារី ៨មីនា ត្រូវបានពិភព លោកប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកនូវការតស៊ូ និងគំរូវីរភាពរបស់ស្រ្តីក្នុងការទាមទារសិទ្ធិសេរីភាព និងគេច ផុតពីទង្វើជិះជាន់នានា ។ សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែររួមទាំងស្ត្រីផងដែរ គឺបានកើតមានសារជាថ្មីឡើងវិញ ក្រោយពីថ្ងៃរំដោះ ៧ មករា ១៩៧៩ ដែលយើងបានផ្តួលរំលំរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅយង់ឃ្នងដឹកនាំដោយ ប៉ុល ពត ។  ចាប់តាំងពីថ្ងៃរំដោះ ៧ មករា រហូតដល់ពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ ជានិច្ចក្នុង ការលើកកម្ពស់ស្រ្តី រហូតបង្កើតបានជាពាក្យស្លោកថា (ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ) ។ (ស្ត្រី និងការអភិវឌ្ឍន៍ ក្នុងបរិការ ណ៍កូវីដ-១៩ ) គឺជាប្រធានបទដ៏មានអត្ថន័យ នៃទិវាអន្តរជាតិនារី ៨ មីនា លើកទី១១០ ដែលជាការបង្ហាញអោយឃើញ ពីតួនាទីយ៉ាងសំខាន់របស់ស្រ្តីនៅក្នុងសង្គមជាតិ ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះដែល ជាបុព្វលក្ខខណ្ឌមិនអាចប្រកែកបានឡើយក្នុងការរួមចំណែកជួយដល់ការលើកកម្ពស់សិទ្ធិសេរីភាពរបស់ស្ត្រី និងជួយ អោយស្ត្រីមានតម្លៃកាន់តែខ្ពស់ឡើងនៅក្នុងសង្គមជាតិ និងលើឆាកអន្តរជាតិ ។ សូមជូនពរស្រ្តីកម្ពុជាទូទាំងប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើន មានសុខសុភមង្គលនៅក្នុងក្រុមគ្រួសារគ្រប់ៗគ្នាកុំបីខាន ។