⁃ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រង់ចាំតែមួយឆ្នាំទៀតប៉ុណ្ណោះ ផ្លូវជាតិលេខ៥តភ្ជាប់ពីព្រែកក្តាមមកដល់ធ្លាម្អមខេត្តពោធិ៍សាត់ នឹងរួចរាល់ហើយ ខណៈពីធ្លាម្អមឆ្ពោះមកកាន់ខេត្តបាត់ដំបងក៏អាចនឹងរួចរាល់ផងដែរ
⁃ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយចំពោះការទទួលបានសមិទ្ធផលថ្មីកំណាត់ផ្លូវជាតិលេខ៤ភាគខាងជើងតភ្ជាប់បាត់ដំបង និងបន្ទាយមានជ័យ
⁃ សម្តេចតេជោ បានថ្លែងថា កំណាត់ផ្លូវជាតិលេខ៥នេះ គឺជាសមិទ្ធផលកើតចេញពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងជប៉ុន
⁃ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កងកម្លាំងស្វ័យការពារជើងទឹករបស់ជប៉ុន នឹងត្រូវរៀបចំឱ្យទស្សនកិច្ចនៅមូលដ្ឋានកងទ័ពជើងទឹករាម នៅពេលមកទស្សនកិច្ចនៅកម្ពុជាក្នុងឆ្នាំនេះ
⁃ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា នៅថ្ងៃម្សិលមិញថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ រកឃើញមេរោគបំប្លែងថ្មី «អូមីក្រុង» កើតក្នុងសហគមន៍កម្ពុជា ៣នាក់បន្ថែមទៀត
⁃ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កូវីដ១៩ បានបំផ្លាញកម្ពុជា តែមិនអាចបំផ្លាញទាំងស្រុងនោះទេជាក់ស្តែងគម្រោងសាងសង់ផ្លូវនៅតែដំណើរការ
⁃ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានមើលឃើញច្បាស់ថាមិនអាចយកសង្គ្រាមទៅបញ្ចប់សង្គ្រាមនោះទេ អាស្រ័យហេតុនេះហើយទើបសម្តេចបានដាក់ចេញកិច្ចចរចា ដើម្បីស្វែងរកការបិទបញ្ចប់សង្គ្រាម
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លទ្ធផលនៃដំណើររបស់សម្តេចទៅមីយ៉ាន់ម៉ាមាន៣ គឺការពន្យារពេលបទឈប់បាញ់ ការផ្តល់ជំនួយ និងការសន្ទនាជាមួយភាគីពាក់ព័ន្ធរបស់មីយ៉ាន់ម៉ា
⁃ សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់ពលរដ្ឋមីយ៉ាន់ម៉ាថា កម្ពុជាឆ្អែតឆ្អន់ហើយលើការបែកបាក់ និងភ្លើងសង្គ្រាម
⁃ សម្តេចតេជោ ហ៊ុន សែន៖ លោក មីង អោងឡាំង បើកចិត្តទូលាយឱ្យចែកជំនួយមនុស្សធម៌ទៅគ្រប់ភាគី រួមទាំងអ្នកប្រឆាំងលោកផងដែរ
⁃ សម្តេចតេជោ ហ៊ុន សែន៖ ការធ្វើឱ្យមានបទឈប់បាញ់ និងការផ្តល់ជំនួយដល់ប្រជាពលរដ្ឋ គឺជាកិច្ចការចាំបាច់ មុននឹងឈានដល់ការសន្ទនាជាមួយអ្នកពាក់ព័ន្ធ ដែលធ្វើដោយប្រេសិតអាស៊ាន
⁃ សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា កំពុងស្ថិតនៅក្នុងស្ថានភាពធ្វើក៏ខុស មិនធ្វើក៏ខុស ចំពោះបញ្ហារបស់មីយ៉ាន់ម៉ា ដូច្នេះធ្វើប្រសើរជាងមិនធ្វើ
⁃ សម្តេចតេជោ ហ៊ុន សែន៖ ជនដែលប្រឆាំងនឹងបទឈប់បាញ់ ក៏ដូចជាការផ្តល់ជំនួយទៅកាន់មីយ៉ាន់ម៉ា គឺជាជនចង់ឱ្យមានការបាញ់គ្នា និងគ្រោះអត់ឃ្លាននៅមីយ៉ាន់ម៉ា