ប្រសាសន៍សម្ដេចតេជោ ថ្លែងក្នុងថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២១។


សម្តេចតេជោ ហ៊ុន សែន បានប្រកាសសម្រេចពន្យារការចូលនិវត្តន៍របស់ ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឲ្យបន្តកាន់តំណែងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រហូតដល់ឆ្នាំ២០២៥ ដើម្បីបន្តធ្វើទំនើបកម្មស្ថាប័នគយ។សម្តេចតេជោ ហ៊ុន សែន ថាអ្នកដែលចង់រត់ការយកតំណែង ឯកឧត្តម គុណ ញឹម កុំទាន់សង្ឃឹម សម្តេចបានប្រើប្រាស់ឆន្ទានុសិទ្ធិ គឺបានសម្រេចរួចហើយ ពន្យារការចូលនិវត្តន៍រហូតដល់ឆ្នាំ២០២៥។

-សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា មិនអនុញ្ញាតឲ្យឡាន និងម៉ូតូ ដែលមិនបានបង់ពន្ធធ្វើចរាចរណ៍លើដងផ្លូវជាដាច់ខាត ក្រោយពេលអស់ឱសានវាទ។

 

-សម្តេចតេជោ ហ៊ុន សែន ៖ មានសម្ភារទំនើប អាគារទំនើប បើមនុស្សអត់ទំនើប គឺធ្វើការទៅអត់រួចទេ។

ប្រសាសន៍សម្ដេចតេជោ ថ្លែងក្នុងថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២១។