សម្តេចតេជោ ហ៊ុន សែន បានប្រកាសសម្រេចបិទបញ្ចប់ទាំងស្រុងព្រឹត្តិការណ៍ ឆ្លងជំងឺកូវីដ-១៩ សហគមន៍ ២០ កុម្ភៈ ដែលគិតមកដល់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១នេះ មានរយៈពេល ១០ ខែ ។


សម្តេចតេជោ ហ៊ុន សែន យកឱកាសនេះ សូមថ្លែងអំណរគុណ ដល់សាធារណរដ្ឋប្រជាមានិតចិន ដែលជាបង្អែកយុទ្ធសាស្ត្រផ្គត់ផ្គង់វ៉ាក់សាំងដល់កម្ពុជា អរគុណចំពោះសហរដ្ឋអាមេរិក ប្រទេសជប៉ុន អង់គ្លេស និងប្រទេសហូឡង់ ដែលបានបញ្ជូនវ៉ាក់សាំងមកជួយដល់កម្ពុជា ហើយសង្ឃឹមថា នៅថ្ងៃអាទិត្យខាងមុខនេះ វ៉ាក់សាំងរបស់អូស្ត្រាលី និងបញ្ជូនមកដល់កម្ពុជា នៅយប់ថ្ងៃទី ២៦ ខែធ្នូ និងថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២១ ប្រមាណជា ២លាន ៣សែនដូស ថែមទៀត។