ប្រសាសន៍សម្តេចតេជោ ថ្លែងក្នុងថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១


សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តរួចហើយ ដោយចាប់ពីខែ មករា ឆ្នាំ ២០២២តទៅ កុមារ និងយុវវ័យ ចាប់ពីអាយុ ១២ ដល់ ១៨ ឆ្នាំ នឹងទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់ដូសទី៣ ឬដូសជំរុញ ដោយចាក់តាមវិធីសាស្ត្រផ្ការីក ។

សម្តេចតេជោ ហ៊ុន សែន សូមអំពាវនាវដល់ម្ចាស់យានយន្តដែលជ្រកក្រោមស្លាកលេខ (ខ.ម) (ន.ប)ឬ(រដ្ឋ) សូមរួសរាន់មកបង់ពន្ធឲ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានការអនុគ្រោះពន្ធ ១០ភាគរយ ។

សម្តេចតេជោ បានបញ្ជាក់ថា ក្រោយថ្ងៃទី ៣១ ខែធ្នូ ២០២១ ម្ចាស់យានយន្តនឹងត្រូវបង់ពន្ធ ១០០ភាគរយ ជាដាច់ខាត សម្តេចតេជោ ថ្លែងថា នឹងមិនឲ្យមានភាពច្រំដែលៗ ទៀតឡើយ ។