ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែន បានប្រកាសថា សម្ដេចប្តេជ្ញាចិត្តមិនប្រើប្រាស់ច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្នទេ


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែន បានប្រកាសថា សម្ដេចប្តេជ្ញាចិត្តមិនប្រើប្រាស់ច្បាប់ដាក់ប្រទេស ក្នុង គ្រាអាសន្នទេ ព្រោះការដាក់ប្រទេសក្នុងគ្រាអាសន្នវាប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរណាស់ ។ សម្តេចតេជោបញ្ជាក់ថា ដោយសារ មានការចូលរួមសហការពីប្រជាពលរដ្ឋដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល មកធ្វើតេស្តរកមេរោគ កូវីដ-១៩ ដូច្នេះ ច្បាប់នេះ មិនចាំបាច់ប្រើប្រាស់ទេ ។ សម្តេចតេជោបញ្ជាក់បន្ថែមទៀតថា យើងអាចគ្រប់គ្រងស្ថានការណ៍ នៃព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកាបានហើយ តែព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកានេះមិនអាចបញ្ចប់ទេដូច្នេះសុំបន្ត ស្ថានភាពនេះនៅ ដដែល ។ 

ថ្មីៗ ពីទទក

កម្មវិធីទទក