ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសអញ្ជើញចុះពិនិត្យ ហេដ្ឋារចនាសម្ព័ន្ធនៅក្រុងព្រះសីហនុ ថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២១


សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អត្ថន័យនៃពាក្យ "ដើមឈើចាំស្នេហ៍ ឬ សិលាចាំស្នេហ៍" គឺតំណាងឱ្យភាពគង់វង្ស បានន័យថា សន្តិភាពការពារមិនឲ្យបាត់បង់ ការពារឯករាជ្យអធិបតេយ្យជាតិ របបរាជានិយម ការពារព្រះរាជបល្ល័ង្ក និងការពារអ្វីដែលមាននាពេលបច្ចុប្បន្នឲ្យបានគង់វង្សយូរអង្វែងតទៅ។

-សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អត្ថន័យ "ខ្មែរធ្វើបាន" គឺមិនសំដៅសម្រាប់លើកកម្ពស់តួនាទី របស់ សម្តេច ក្នុងនាមជានាយករដ្ឋមន្ត្រីទេ សូមកុំច្រឡំ ។
សម្តេចតេជោ បញ្ជាក់បន្ថែមថា អត្ថន័យ "ខ្មែរធ្វើបាន" គឺសំដៅ គ្របដណ្ដប់ទាំងអស់ តាំងពីបុរាណកាលមក ឧទាហរណ៍ ខ្មែរអាចកសាងប្រាសាទអង្គរវត្តបាន ខ្មែរអាចដឹកនាំប្រទេសឲ្យមានការរីកចម្រើនបាន។

 

ថ្មីៗ ពីទទក

កម្មវិធីទទក