សម្តេចតេជោ ហ៊ុន សែន បានប្រកាសប្រាប់បងប្អូន ជនរួមជាតិថា ខេត្តព្រះសីហនុ គោលដៅ នឹងក្លាយជាខេត្តពហុបំណង ដែលចាំបាច់ត្រូវមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ហើយការកសាងនេះ


សម្តេចតេជោ ហ៊ុន សែន បានប្រកាសប្រាប់បងប្អូនជនរួមជាតិថា ខេត្តព្រះសីហនុ គោលដៅ នឹងក្លាយជាខេត្តពហុបំណង ដែលចាំបាច់ត្រូវមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ហើយការកសាងនេះ គឺប្រើប្រាស់ថវិការបស់ជាតិ ដែលបានមកពីបាតដៃខ្មែរសុទ្ធសាត ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ខេត្តព្រះសីហនុ មិនត្រឹមតែមានហេដ្ឋារចនាសម្ព័ន្ធផ្លូវប៉ុណ្ណោះទេ ខេត្តព្រះសីហនុមាន ប្រព័ន្ធអាងចម្រោះទឹកកង្វក់ ដែលអាចធានាថា ទឹកកង្វក់ដែលចម្រោះក្នុងអាងនេះរួច ក្លាយជាទឹកស្អាតហូរចូលសមុទ្រ នឹងអាចឲ្យបងប្អូនដែលងូតទឹកសមុទ្របានប្រកបដោយបរិស្ថានល្អ។

ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសអញ្ជើញចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធនៅក្រុងព្រះសីហនុ ថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២១។