នៅវេលាម៉ោងប្រមាណ ៩ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ស្អែកនេះ ទូរទស្សន៍ជាតិ កម្ពុជា នឹងមានការផ្សាយផ្ទាល់ពិសេស សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា


នៅវេលាម៉ោងប្រមាណ ៩ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ស្អែកនេះ ទូរទស្សន៍ជាតិកម្ពុជា នឹងមានការផ្សាយផ្ទាល់ពិសេស សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងសារផ្ញើជន រួមជាតិ ពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ១៩ និងការទិញវ៉ាក់សាំងជំងឺកូវីដ១៩ជាដើម ។ សូមបញ្ជាក់ថា ការផ្សាយផ្ទាល់នេះធ្វើឡើង ចេញពីគេហដ្ឋានរបស់សម្តេចនៅក្រុងតាខ្មៅ ខេត្តកណ្តាល ដោយផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ជាតិកម្ពុជា និងផ្សាយ បន្តផ្ទាល់ទៅកាន់បណ្តាញផ្សព្វផ្សាយទាំងអស់នៅកម្ពុជា ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងលើកឡើងពី ស្ថានភាពជំងឺកូវីដ១៩ ជាពិសេស (ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា) ។ សម្តេចតេជោក៏នឹងមានប្រសាសន៍ពាក់ព័ន្ធនឹង ការងារទិញវ៉ាក់សាំង ដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃផងដែរ ។

ថ្មីៗពីទទក

កម្មវិធីទទក