ដំណឹងបន្ទាន់! សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន៥០ម៉ឺនដូសថ្មីបន្ថែមទៀត និង រថយន្តដឹកវ៉ាក់សាំងចំនួន២គ្រឿង ជូនសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ


ដំណឹងបន្ទាន់! សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន៥០ម៉ឺនដូសថ្មីបន្ថែមទៀត និង រថយន្តដឹកវ៉ាក់សាំងចំនួន២គ្រឿង ជូនសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅព្រឹកថ្ងៃសុក្រទី០៣ ខែធ្នូ ឆ្នាំ២០២១ ។
ពិធីប្រគល់ក្រោមអធិបតីភាពឯកឧត្តម ម៉ម ប៊ុន ហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង អមដំណើរដោយ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ
និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងក្នុងក្របខណ្ឌទូទាំងប្រទេស ។
ទូរទស្សន៍ជាតិកម្ពុជានឹងធ្វើការផ្សាយផ្ទាល់ពីទីតាំងប្រារព្ធពិធី នៅព្រំដែនកម្ពុជា - ឡាវ។
សូមជម្រាបជូនដែរថា នេះគឺជំនួយមនុស្សធម៌បន្ថែម លើថវិកាដែលរាជរដ្ឋាភិបាលកម្ពុជានិងសប្បុរសជនកម្ពុជា បានប្រគល់ជូនថវិកាចំនួន ១៣ លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដល់រដ្ឋាភិបាលឡាវ ក្នុងឱកាសដែលនាយករដ្ឋមន្ត្រីឡាវអញ្ជើញ
មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។
ទទក

ថ្មីៗ ពីទទក

កម្មវិធីទទក