សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៣០


នៅព្រឹកថ្ងៃទី ២២ ឆ្នាំ ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន តាមប្រព័ន្ធវីដេអូ តបតាមការ អញ្ជើញរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ដែលជាសហប្រធាន និងជាអ្នករៀបចំកិច្ចប្រជុំនេះ។
​សូមជម្រាបថា កិច្ចប្រជុំនៅព្រឹកនេះ ថ្នាក់ដឹកនាំអាស៊ាន និង ឯកឧត្តម ស៊ី ជីនពីង រំពឹងថានឹងពិភាក្សាអំពីទិសដៅអនាគត និង រិះរកមធ្យោបាយ ដើម្បីពង្រឹងពង្រីកទំនាក់ទំនងអាស៊ាន-ចិនបន្ថែមទៀត និងធ្វើការផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាតំបន់ និងអន្តរជាតិ​ដែលជាចំណាប់អារម្មណ៍ និងការបារម្ភរួម ៕​
រូបភាព: ទទក

ថ្មីៗ ពីទទក

កម្មវិធីទទក