សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្រាប់អ្នកទាំងជនជាតិខ្មែរ ទាំងជនជាតិបរទេស ដែលបានចាក់វ៉ាក់សាំងគ្រប់ដូស ហើយចូលមកព្រះរាជាណាចក្រកម្ពុជា គឺមិនតម្រូវឱ្យធ្វើចត្តាឡីស័កទៀតទេ


សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្រាប់អ្នកទាំងជនជាតិខ្មែរ ទាំងជនជាតិបរទេស ដែលបានចាក់វ៉ាក់សាំងគ្រប់ដូស ហើយចូលមកព្រះរាជាណាចក្រកម្ពុជា គឺមិនតម្រូវឱ្យធ្វើចត្តាឡីស័កទៀតទេ ប៉ុន្តែអ្នកទាំងអស់ដែលបានធ្វើដំណើរតាមផ្លូវអាកាស ចុះមករាជធានីភ្នំពេញ ទាំងនៅខេត្តព្រះសីហនុ និងខេត្តសៀមរាប ត្រូវយកសំណាក ដោយម៉ាស៊ីន PCR ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដោយសារកម្ពុជាយើងបានចាក់វ៉ាក់សាំងពេញលេញ អាត្រាគ្របដណ្តប់រហូតជិត ៨៨% នៃចំនួន ប្រជាជន ជាង ១៦លាននាក់ ដូចច្នេះមិនមានតម្រូវការឲ្យធ្វើចត្តាឡីស័ក ទៀតទេ លើកលែងអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង គឺត្រូវធ្វើចត្តាឡីស័ក រយៈពេល ១៤ ថ្ងៃ ដដែល។

សារសំឡេងពិសេស សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២១។

 

ថ្មីៗ ពីទទក

កម្មវិធីទទក