សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាថ្មីថា បងប្អូនជនជាតិខ្មែរទាំងក្នុង និងក្រៅប្រទេស រួមទាំងជនបរទេស ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩


សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាថ្មីថា បងប្អូនជនជាតិខ្មែរទាំងក្នុង និងក្រៅប្រទេស រួមទាំងជនបរទេស ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ គ្រប់ដូស គឺមិនតម្រូវឲ្យយកសំណាក ដោយម៉ាស៊ីន PCR ទៀតទេ គឺត្រូវធ្វើតេស្តរហ័សតែម្តង ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មិនមានការចាំបាច់ ទៅរង់ចាំនៅតាមផ្ទះ នៅតាមទីកន្លែង ដែលត្រូវរង់ចាំលទ្ធផលដែលបញ្ជាក់ពី ម៉ាស៊ីនធំ PCR នោះទេ ប៉ុន្តែបងប្អូនត្រូវជំពាក់ធ្វើតេស្ត នៅឯព្រលានយន្តហោះ នៅតាមច្រកផ្លូវគោក និងផ្លូវទឹក គឺរង់ចាំត្រឹមតែ ១៥នាទី ឬ ២០នាទី តែប៉ុណ្ណោះ ។ បន្ទាប់ពីនោះ បងប្អូនមានលទ្ធភាពដើម្បីនឹងចេញដំណើរទៅកាន់ទីកន្លែងណា នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដោយគ្មានការកំណត់។