ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា


នៅវេលាព្រឹកថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជប្រទាន ឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ទើបតែងតាំងថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងសហការី ចូលក្រាបថ្វាយបង្គំគាល់ និងថ្វាយសារតាំង។
អត្ថបទ-រូបភាព: ទទក

 

ថ្មីៗ ពីទទក

កម្មវិធីទទក