រាជរដ្ឋាភិបាល ប្តេជ្ញា បញ្ចប់បញ្ហារថយន្តមិនបង់ពន្ធ និងអាករនាំចូល និងរថយន្តចង្កូតស្តាំ ខុសច្បាប់ ដែលជាបញ្ហាច្រំដែល ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ តទៅ


ថ្លែងនៅក្នុងកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជាមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាល ប្តេជ្ញា បញ្ចប់បញ្ហារថយន្តមិនបង់ពន្ធ និងអាករនាំចូល និងរថយន្តចង្កូតស្តាំ ខុសច្បាប់ដែលជាបញ្ហាច្រំដែល ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ តទៅដោយបានដាក់ចេញវិធានការចំនួន ៥ចំនុចសំខាន់ដូចខាងក្រោម

ទី១-អនុវត្តឱ្យបានម៉ឺងម៉ាត់តាមសេចក្ដីជូនដំណឹងលេខ៤៤២ សជណ.ហធ របស់ ទី ស្ដីការគណៈរដ្ឋមន្រ្តី ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ស្ដីពីការ អនុវត្តវិធានការលើការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូននិង យានជំនិះគ្រប់ប្រភេទ ប្រចាំ ឆ្នាំ២០២១ ជាលើកចុងក្រោ យ ចំពោះយានយន្តឯកជនដែលជ្រោក ក្រោម ផ្លាកលេខ ក្រសួង ស្ថាប័នរដ្ឋ ជាពិសេសផ្លាក លេខ ខ.ម និង ន.ប ដើម្បីឱ្យម្ចាស់ចូលខ្លួន មក បំពេញកាតព្វកិច្ចពន្ធនិងអាករនាំចូល ស្របតាមច្បាប់ និ ងបទប្បញ្ញត្តិស្ដីពីគយ។
ទី២-ចំពោះម្ចាស់រថយន្ត ឯកជនជ្រកក្រោមផ្លាកលេខរដ្ឋ ផ្លាកលេខ ខ.ម និង ន.ប ដែល មានចង្កូតឆ្វេង និងពុំមានក្នុងបញ្ជីទ្រព្យរដ្ឋរបស់អ គ្គនាយកដ្ឋាន ទ្រព្យុ សម្បត្តិរដ្ឋ និង ចំណូល មិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវរួសរាន់ចូលមក បង់ពន្ធ និង អាករ ឱ្យ បានមុន ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទទួលបានការអនុគ្រោះបន្ធូរ បន្ថយពន្ធនៃប្រាក់ពន្ធ អាករ សរុប ពី១០០% មកត្រឹមតែ៩០%។ ប៉ុន្តែចំពោះរថយន្ត ទំនើបដែលទើបនាំ ចូលក្នុង ឆ្នាំ២០២១ ត្រូវបង់ពន្ធ និង អាករ ១០០% ដដែល។ ប្រសិនជាម្ចាស់ យានយន្ត មិនបាន បំពេញ កាតព្វកិច្ចបង់ពន្ធ និង អាករនោះទេគឺក្រោយ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២១ នឹងត្រូវ យកពន្ធ និង អាករពេញ១០០% ព្រមទាំង ត្រូវទទួលរង ការ ផាកពិន័យទៀត ។
ទី៣- ចំពោះម្ចាស់រថយន្តចង្កូតស្តាំ ទាំងអស់ ត្រូវរួសរាន់មកបង់ប្រាក់ពន្ធអាករ ហើយទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធចំនួន១០%ដែរ និងត្រូវយករថយន្តទៅកែចង្កូត ឱ្យបានរួចរាល់មុនថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ តទៅ មិន អនុញ្ញាតឱ្យរថយន្តឯកជនដែលមានចង្កូតស្ដាំ ធ្វើដំណើរ លើផ្លូវសាធារណៈទៀតនោះឡើយលើក លែងតែរថយន្តចង្កូតស្ដាំមួយចំនួនដែលមានការអនុញ្ញាតពី រាជរដ្ឋាភិបាល ជាលក្ខណៈ ពិសេស ដូចជារថយន្តសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គីភ័យ រថយន្ត ដឹកសំរាមជាដើម។
ទី៤-ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ តទៅ អាជ្ញាធរដែនដីនិង កងកម្លាំង ប្រដាប់ អាវុធ ត្រូវសហការជាមួយគយ ដើម្បី បង្កើនសកម្មភាពទប់ស្កាត់និង បង្ក្រាប រថយន្តគ្មានពន្ធ ។ ក្នុង ករណីចាំបាច់ ប្រសិន បង្ក្រាបបាន រថយន្តសេរីទំនើបគ្មានពន្ធដែលម្ចាស់ ជា មេទ័ព មេប៉ូលីស ឬជាអ្នកធំក្នុងជួររាជរដ្ឋាភិបាល តំណាងរាស្ត្រ និង សមាជិកព្រឹទ្ធសភា ជាដើម ដែលមិនគោរពច្បាប់ និង បន្តប្រើប្រាស់ រថយន្តនោះ ត្រូវរាយការណ៍ អំពីអត្តសញ្ញាណម្ចាស់រថយន្តជូន សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បី សម្តេច មានវិធានការ ដកមុខតំណែង និង បណ្ដេញចេញពីគណបក្សថែមទៀត។
ទី៥-ទាំងអស់គ្នាត្រូវចូលរួមអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់។ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ តទៅ រថយន្តគ្មានពន្ធនិងអាករមិនអាចចរាចរលើដងផ្លូវបានឡើយ គឺជារថយន្តខុសច្បាប់ ដែលនឹងត្រូវរងវិធានការយ៉ាងតឹងរ៉ឹងនិងម៉ឺងម៉ាត់បំផុត។

 

 

ថ្មីៗ ពីទទក

កម្មវិធីទទក