ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅថ្ងៃទី ២៤ ខែកញ្ញា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទសុីណូវ៉ាក់ ដែលកម្ពុជាបញ្ជាទិញពីចិន


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅថ្ងៃទី ២៤ ខែកញ្ញា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទសុីណូវ៉ាក់ ដែលកម្ពុជាបញ្ជាទិញពីចិន នឹងដឹកមកដល់កម្ពុជាចំនួន ៣លានដូស ថ្ងៃទី ២៦-២៧ ខែកញ្ញា ឆ្នាំ ២០២១ នឹងមក ៣លានដូសទៀត។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ទៀតថា ក្រៅពីបញ្ជាទិញពីវ៉ាក់សាំងពីចិន រដ្ឋាភិបាលចិនក៏បានបរិច្ចាគវ៉ាក់សាំងការពារជំងឺកូវីដ-១៩ចំនួន ៣លានដូសផងដែរ តាមរយៈឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន។ដូចច្នេះ ក្នុងខែកញ្ញា ឆ្នាំ ២០២១នេះ កម្ពុជាយើងមានវ៉ាក់សាំងនៅក្នុងដៃ ទាំងការបញ្ជាទិញ និងជំនួយសរុបចំនួន ៩លានដូស។

- ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចំពោះកុមារអាយុចាប់ពី ៦ ឆ្នាំ ដល់ក្រោម ១២ ឆ្នាំបន្ទាប់ពីចាក់វ៉ាក់សាំង២ដូសរួច ត្រូវតែមានចាក់ដូសទី៣ ។
ឆ្លើយនឹងសំណួរពាក់ព័ន្ធប្រជាពលរដ្ឋចាប់ពីអាយុ ១៨ ឆ្នាំ ឡើង អាចនឹងចាក់វ៉ាក់សាំងដូសទី៤ បន្តទៀតបានឬទេ? សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្រាប់ដូសទី៤ ចាក់បានឬមិនបាន គឺវាអាស្រ័យលើការវិវត្តជាក់ស្តែង និងប្រសិទ្ធភាពវ៉ាក់សាំង និងការណែនាំពីអង្គការសុខភាពពិភពលោក។

ថ្មីៗ ពីទទក

កម្មវិធីទទក