សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញដឹកនាំកិច្ចប្រជុំ រៀបចំភូមិកីឡា សម្រាប់ព្រឹត្តការណ៏កីឡាអាស៊ី អាគ្នេយ៏ និងកីឡាជនពិការណ៍អាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣


កិច្ចប្រជុំអន្តរក្រសួងដេីម្បីពិនិត្យមេីលពីវឌ្ឍនភាពនៃដំណេីរការរៀបចំ ភូមិកីឡា សម្រាប់ ព្រឹត្តការណ៏កីឡាអាស៊ី អាគ្នេយ៏ និងកីឡាជនពិការណ៏ អាស៊ាន ប៉ារ៉ា ហ្គេម ឆ្នាំ២០២៣បានធ្វេីឡេីងនៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២១តាមប្រព័ន្ធ Zoom ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋ មន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានគណៈកម្មាធិការ ជាតិរៀបចំការ ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ CAMSOC។

កិច្ចប្រជុំក៏មានវត្តមានអញ្ជេីញចូលរួមពី ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៏ និងជាអនុប្រធានអចិន្ត្រៃយ៏ គណៈកម្មាធិការជាតិ CAMSOC ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន លោកជំទាវបណ្ឌិត សភាចារ្យ ភឿង ​សកុណា រដ្ឋមន្រ្តី ក្រសួងវប្បធម៏ និងវិចិត្រសិល្បះ ឯកឧត្តម ជា វណ្ណដេត រដ្ឋមន្រ្តី ក្រសួងប្រៃសណីណ៏ និងទូរគមនាគមន៏ និងជាសមាជិក CAMSOC ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា តាមបណ្តាក្រសួង ស្ថាប័ន ពាក់ពន្ធ័ និងក្រុមហ៊ុន ឯកជនដែលទទួល ធ្វេីភូមិកីឡា ។

ឯកឧត្តម បណ្ឌិត ថោង ខុន បានបញ្ជាក់ជូនថា​ កាលពីខែតុលា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សិទ្ធិ ដល់ក្រុមហ៊ុន របស់លោកឧកញ៉ា សៀ ឬទ្ធី ជាអ្នកសាងសង់ភូមិកីឡា ដែលមានទីតាំងជាប់នៅ ពហុកីឡាដ្ឋានជាតិមរតកតេជោជិតវិមាន ឈ្នះ ឈ្នះ ហេីយកគម្រោងនៃការសាងសង់ភូមិកីឡានេះ អោយបានរួចរាល់ នៅមុនដំណាច់ឆ្នាំ២០២២។
លោកឧកញ៉ា សៀ ឬទ្ធី បានបញ្ជាក់ពីផែនការ និងកិច្ចការងារសំខាន់ៗជាច្រេីនដែលក្រុមហ៊ុនរបស់លោកឧកញ៉ា ក្នុងការធ្វេីយ៉ាងណាអោយដំណេីរ ការសាងសង់ភូមិកីឡា សម្រេចបានជោគជ័យតាមផែនការគ្រោងទុក ប្រកបដោយគុណភាព ស្តង់ដាខ្ពស់ សម្រាប់អោយកីឡាករ និងគ្រូបង្វឹក រួមទាំងក្រុម ការងារមកពីបណ្តាប្រទេសនានាជាច្រេីន ដែលមកចូលប្រកួត បានស្នាក់នៅ ហេីយកិច្ចការងារនេះមានសារសំខាន់ ព្រោះនេះគឺជាមុខ មាត់របស់ប្រទេស កម្ពុជា ក្នុងដំណេីរការរៀបចំព្រឹត្តការណ៏ កីឡាស៊ីហ្គេម។
ភូមិកីឡា គម្រោងធ្វេីឡេីងមានចំនួន ៥ ៣០០ បន្ទប់ ដោយបានបែង ចែកផ្នែកនីមួយៗមានដូចជា កន្លែងស្នាក់នៅ កន្លែងពិសាអាហារ កន្លែងធ្វេី ការងាររដ្ឋបាល កន្លែងផ្សេងៗជាច្រេីនទៀត ដែលបានរៀបចំ យ៉ាងច្បាស់ លាស់ដោយ គណៈ កម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ ឆ្នាំ២០២៣ ។

​សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៏បញ្ជាក់ថា ការសាងសង់ ភូមិកីឡានេះ មានសារសំខាន់ណាស់ នៅក្នុងចំណោមការងារដែលយេីងកំពុង ធ្វេី ដេីម្បីឆ្ពោះទៅធ្វេីជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលេីកទី ៣២ ឆ្នាំ ២០២៣ខាងមុខនេះ ។ ភូមិកីឡា គឺជាកន្លែងដែលធានាសុវត្ថិភាពដល់កីឡាករ បរទេស ទាំងអស់ មកស្នាក់នៅ ដេីម្បីធ្វេីការប្រកួត ។ ដូច្នេះហេីយ សម្តេច ពិជ័យសេនា ទៀ បាញ់ បានជម្រុញដល់ក្រុមហ៊ុន និងបណ្តាផ្នែកពាក់ពន្ធ័ ផ្នែក បច្ចេកទេស វិស្វករ ក៏ដូចជាស្ថាប័នទាំងអស់ ត្រូវសហការសាមគ្គីគ្នា ធ្វេីកិច្ចការ ងារអោយសម្រេចបានតាមផែនការដែលបានគ្រោងទុក ព្រោះការងារនេះគឺជា កិត្តិយស និងកិតិ្តសព្ទ យ៉ាងធំធេងរបស់ប្រទេសកម្ពុជា ៕

 

ថ្មីៗ ពីទទក

កម្មវិធីទទក