កិច្ចប្រជុំស្តីពីការពង្រឹងការប្រើប្រាស់អក្ខរាវិរុទ្ធ ឈ្មោះ តួនាទីថ្នាក់ដឹកនាំ ឈ្មោះប្រទេស អោយបានត្រឹមត្រូវ ជាមួយតំណាងស្ថានីយ៍ទូរទស្សន៍ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ នាទីស្តីការក្រសួងព័ត៌មាន។
កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការ តំណាងឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងមានការចូលរួមពីអស់លោក លោកស្រី ជាប្រធានផ្នែកគ្រប់គ្រងព័ត៌មាន និងប្រធានផ្នែកផលិតកម្មវិធីទូរទស្សន៍៕