កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជាង ៩០% ធៀបនឹងចំនួនប្រជាជនគោលដៅ ១០លាននាក់ ហើយការឆ្លង និងស្លាប់ដោយសារជំងឺកូវីដ-១៩ មានការថមថយ ដែលជាសញ្ញាល្អមួយ អាចនឹងឈានទៅលុបបំបាត់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នាពេលដ៏ខ្លីខាងមុខ


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅតែជា អគ្គមគ្គុទេសក៍ដ៏ឆ្នើម ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រគន្លឹះ និងវិធានការប្រកបដោយប្រសិទ្ធភាព ជាពិសេសខិតខំខ្នះខ្នែងស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ សម្រេចបានជាង៩០% បើធៀបនឹងចំនួនប្រជាជនគោលដៅ ១០លាននាក់ និងបានសម្រេចដាក់ដូសទី៣ (ដូសជំរុញ)ជូនមន្ត្រីជួរមុខ ព្រមទាំងកំពុងបើកយុទ្ធនាការចាក់ជូនកុមារ និងយុវវ័យ ចាប់ពីអាយុ ១២ ឆ្នាំ ដល់អាយុ ក្រោម ១៨ ឆ្នាំ ទាំងនៅរាជធានីភ្នំពេញ និងបណ្ដាខេត្តនានា មាន ៧២,៥៩% ធៀបជាមួយនឹងកុមារ និងយុវវ័យគោលដៅ ១,៩៦៦,៩៣១ នាក់។

កម្ពុជា មានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រប់គ្រាន់សម្រាប់ចាក់ជូនពលរដ្ឋខ្លួន ដោយឡែកប្រទេសខ្លះទោះបីមានលុយក៏ដោយតែមិនអាចរកទិញវ៉ាក់សាំង បានគ្រប់មកចាក់នោះដែរ ។ តែសម្រាប់កម្ពុជាយើង មានមេដឹកនាំល្អ និងដោយសារភាពឈ្លាសវៃ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងមានទំនាក់ទំនងល្អទាំងបុគ្គល និងអន្តរជាតិ ជាពិសេសកម្ពុជាបានចាត់ទុកមិត្តចិនជាខ្នងបង្អែកយុទ្ធសាស្ត្រសម្រាប់ផ្គត់ផ្គង់វ៉ាក់សាំងផងនោះ ទេីបកម្ពុជាទទួលបានវ៉ាក់សាំងជំនួយផង និងទិញផង ដេីម្បីយកមកចាក់ជូនពលរដ្ឋខ្លួន បានយ៉ាងច្រេីន រហូតឈានដល់ចាក់ដូសទី ៣ ដល់ក្រុមជួរមុខបន្ថែមទៀត។
រហូតមកដល់ពេលនេះកម្ពុជាមិនខ្វះវ៉ាក់សាំងកូវៅដ-១៩ទេ ហើយកម្ពុជាបាន នឹងកំពុងត្រៀមទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាបន្តបន្ទាប់តាមរយ:ជំនួយរបស់មិត្តចិន ក៏ដូចជាការបញ្ជាទិញផងដែរ។ ទន្ទឹមនេះរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចប្រកាសដាក់ចេញនូវ «គោលនយោបាយចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ » ដល់ប្រជាជនទូទៅចាប់ពី ១២ឆ្នាំឡើងទៅចាប់ពីខែសីហា ឆ្នាំ២០២១នេះ រហូតដល់ពាក់កណ្តាលឆ្នាំ២០២២ អាស្រ័យលើលទ្ធភាពនៃការស្វែងរក និងទទួលបានវ៉ាក់សាំងកូវីដ១៩។
នៅលេីពិភពមានតែប្រទេស ២ ទេ ដែលបានចាក់ វ៉ាក់សាំងជូនប្រជាជនបានច្រេីនជាងគេ គឺប្រទេស អ៊ីស្រាអែល និង ប្រទេសកម្ពុជា ដែលបានចាក់វ៉ាក់សាំងបានលឿន និងរហ័សជាងគេ ពោលគឺមិនមែនកើតឡើងដោយចៃដន្យនោះទេ។ប្រទេសយើងក្រតែយើងមិនក្រខាងការគិតគូរ និងរកវិធីការពារអាយុជីវិតប្រជាជនយើងនោះឡើយ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសថា ទោះក្នុងតម្លៃណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជាត្រូវ តែសម្រេចឲ្យបាន នូវការចាក់វ៉ាក់សាំងជូនប្រជាជនកម្ពុជា ដែលដល់អាយុត្រូវចាក់ ហើយពេទ្យអនុញ្ញាតឱ្យចាក់ ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅពិភពលោក ក៏ដូចជានៅកម្ពុជា នៅសង្ឃឹមតែលើវ៉ាក់សាំង ហើយយើងបានឃើញសញ្ញានៃការថមថយចុះនៃការឆ្លង តែបើសិនយើងបានចាក់វ៉ាក់សាំងហើយមានការឆ្លង វាមិនរត់ទៅរកស្ថានភាពជំងឺធ្ងន់ធ្ងរ និងការស្លាប់នោះទេ វាអាចកាត់បន្ថយ។
គិតមកដល់បច្ចុប្បន្ននេះ ដោយសារបងប្អូនប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសមួយចំនួនធំ បានប្រកាន់ខ្ជាប់នូវការអនុវត្តវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីសកូវីដ-១៩ ធ្វើឱ្យការឆ្លង និងការស្លាប់នៅតាមបណ្តារាជធានី ខេត្ត មានការថយចុះជាបន្តបន្ទាប់។ ទន្ទឹមនឹងនេះ មានខេត្តមួយចំនួន បានអនុញ្ញាតឲ្យដាក់ពាក្យស្នើសុំបើកអាជីវកម្ម ភោជនីយដ្ឋាន-អាហារដ្ឋាន ដើម្បីទទួលភ្ញៀវ ព្រោះដោយសារស្ថានភាពការរីករាលដាលជំងឺកូវីដ-១៩ ក្នុងខេត្តនោះមានលក្ខណៈធូរស្រាល និងល្អប្រសើរ។
ទោះបីកម្ពុជាយើងបាន នឹងកំពុងវាយលុកដោយវីរុសកូវីដ-១៩ បំប្លែងថ្មី ប្រភេទ Delta យ៉ាងណាក្តី តែការឆ្លង និងស្លាប់ដោយសារជំងឺកូវីដ-១៩ បានបន្តធ្លាក់ចុះជាលំដាប់ ដែលការថមថយនេះ ជាសញ្ញាល្អមួយសម្រាប់រាជរដ្ឋាភិបាលកម្ពុជា អាចនឹងឈានទៅលុបបំបាត់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នាពេលដ៏ខ្លីខាងមុខជាក់ជាមិនខាន។
ដោយ: ទទក

 

ថ្មីៗ ពីទទក

កម្មវិធីទទក