ឯកឧត្តម ខៀវ កាញារីទ្ធ អនុញ្ញាតអោយ ឯកឧត្តម Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​ចូលជួបសម្តែង​ការគួរសម និងពិភាក្សាការងារ


ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានអនុញ្ញាតអោយ ឯកឧត្តម Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទីម័រខាងកើត ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែង​ការគួរសម និងពិភាក្សាការងារ ដើម្បីធ្វើការ​រឹតចំណងមិត្តភាព និងកិច្ចសហការ​លើវិស័យព័ត៌មាន នៃប្រទេសទាំងពីរ កម្ពុជា និង ទីម័រខាងកើត នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ នាទីស្តីការ ក្រសួងព័ត៌មាន៕