សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត​ ហ៊ីង​ ប៊ុនហៀង​ ប្រមូលទិញនូវកសិផលរបស់ប្រជាកសិករ​ គឺផ្លែមៀន នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលកំពុងជួបបញ្ហាប្រឈមក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស


យោងតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ ​និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ហ៊ុនសែន​ បានអនុញ្ញាតឱ្យឯកឧត្តម​ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត​ ហ៊ីង​ ប៊ុនហៀង​ នាយករងខុទ្ទកាល័យសម្តេចតេជោ​ ហ៊ុន​ សែន​​ ដេីម្បីប្រមូលទិញនូវកសិផលរបស់ប្រជាកសិករ​ គឺផ្លែមៀន នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលកំពុងជួបបញ្ហាប្រឈមក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដែលបណ្តាលមកពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩​ នៅតាមព្រំដែនប្រទេសជិតខាង។
ដូច្នេះសូមប្រជាកសិករដែរមានផល្លានុផល​ ផ្លែមៀន សូមទំនាក់ទំនងមកក្រុមការងាររបស់ឯកឧត្តម​ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត​ ហ៊ីង​ ប៊ុនហៀង​ និងចាប់ផ្តេីមទទួលទិញពីថ្ងៃទី១៨​ ខែសីហា​ ឆ្នាំ២០២១នេះតទៅ​។
ទីកន្លែងទទួលទិញ ៖​ ក្នុងសាលាខេត្តបាត់ដំបង
ទំនាក់ទំនង​តាមរយៈ​ទូរសព្ទ​លេខ៖
1-0977773737​ លោក​ សេង​ ឌីលីន
2-0889037777​ លោក​ ស៊ុន​ ម៉េងហៃ៕

 

ថ្មីៗ ពីទទក

កម្មវិធីទទក