សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យលោកជំទាវ ឱ វណ្ណឌីន អនុវត្តនូវការចាក់វ៉ាក់សាំងដូសទី៣ សម្រាប់បណ្តាខេត្តនៅតាមព្រំដែនកម្ពុជា ថៃ


ដោយសារមានការព្រួយបារម្ភពីការឆ្លងរាលដាលវីរុសបំប្លែងថ្មី Delta ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យលោកជំទាវ ឱ វណ្ណឌីន អនុវត្តនូវការចាក់វ៉ាក់សាំងដូសទី៣ សម្រាប់បណ្តាខេត្តនៅតាមព្រំដែនកម្ពុជា ថៃ ដោយយកសប្តាហ៍ទី ២ អាចថា ខានស្អែក ឬខានស្អែក ១ ហើយចាប់អនុវត្តចាក់ដូសទី៣ អោយផ្នែកជួរមុខតាមព្រំដែនកម្ពុជា ថៃ ទាំងអស់ ដែលនៅតំបន់ទទួលសេវា ព្រោះបងប្អូនទាំងនេះ នឹងទទួលហានិភ័យ បន្ទាប់ពីបងប្អូនរាប់ពាន់នាក់ វិលត្រឡប់មកពីប្រទេសថៃ ឬអាចឡើងលើសពីហ្នឹងទៅទៀត ហើយបងប្អូននៅព្រំដែន នឹងទទួលការលំបាក។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ច្បាស់ៗថាត្រូវដឹកបន្ទាន់វ៉ាក់សាំង AstraZeneca សម្រាប់ចាក់ជូនគ្រូពេទ្យ មន្ត្រីកងទ័ព នគរបាល អាវុធហត្ថ និងមន្ត្រីរាជការនានា ដែលមានការពាក់ព័ន្ធ សូមធ្វើការងារនេះបន្ទាន់បំផុត នឹងធ្វើឲ្យបាន ព្រោះយើងមានវ៉ាក់សាំង AstraZeneca នៅក្នុងដៃហើយ។

សារសំឡេងពិសេសម្តេចតេជោ ហ៊ុន សែន ថ្លែងថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២១

ថ្មីៗ ពីទទក

កម្មវិធីទទក