ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ច្បាស់ៗថា


ពាក់ព័ន្ធនឹងសំណួរសួរថា តើគួរចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារអាយុក្រោម ១២ ឆ្នាំដែរទេ? ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្រាប់ទស្សនៈផ្ទាល់ខ្លួនរបស់សម្តេចគឺចង់ឲ្យចាក់ ប៉ុន្តែយើងត្រូវរង់ចាំអង្គការសុខភាពពិភពលោក និងបណ្តាប្រទេសនានាផលិតវ៉ាក់សាំង សម្រាប់ចាក់កុមារអាយុ ក្រោម ១២ ឆ្នាំសិន។

- ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចរួចហើយ នឹងអនុញ្ញាតឲ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋសម្រាប់ដូសទី៣ ហើយសម្រាប់អ្នកធ្លាប់បានចាក់វ៉ាក់សាំងសុីណូហ្វាម និង សុីណូវ៉ាក់ទាំង ២ដូសរួចហើយ ត្រូវយកវ៉ាក់សាំង AstraZeneca ជាដូសទី៣ ដើម្បីជម្រុញ។ សម្តេចតេជោហ៊ុន សែន បញ្ជាក់ទៀតថា ការចាក់វ៉ាក់សាំងសម្រាប់ដូសទី៣ នឹងបញ្ចូលជាបន្ទាន់ដើម្បីអនុវត្តនៅខ្សែត្រៀមជួរមុខ ពិសេសនៅតាមព្រំដែនកម្ពុជា-ថៃ ។

- ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ច្បាស់ៗថា មូលហេតុដែលសម្ដេចមិនបានចេញទៅទទួលវ៉ាក់សាំងដែលជាជំនួយផ្ដល់ដោយសហរដ្ឋអាមេរិក នោះដោយហេតុថា វ៉ាក់សាំងទាំងនោះ មិនត្រូវបានផ្ដល់មកកម្ពុជា តាមរយៈយន្តការទ្វេភាគី។

- ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានព្រមានថា យើងបានបង្កើតអនុគណៈកម្មការ ដើម្បីដឹកនាំអនុវត្តច្បាប់រួចហើយ ចំពោះអ្នកដែលបំពានវិធានសុខាភិបាល ល្មើសបម្រាមគោចរក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ត្រូវមានទោសទណ្ឌ ដូចជាការផាកពិន័យ តិចឬច្រើន នឹងឈានទៅផ្តន្ទាទោសដាក់ពន្ធនាគារផងដែរ។ សម្តេចតេជោ បញ្ជាក់ទៀតថា ការជួបជុំគ្នាដោយខុសនឹងវិធានសុខាភិបាល ត្រូវតែផាកពិន័យ និងផ្តន្ទាទោសតាមច្បាប់ ពីព្រោះបើសិនជាគោរពសិទ្ធិបុគ្គលម្នាក់ វានឹងធ្វើឲ្យប៉ះពាល់ ការឆ្លងរាលដាល និងការស្លាប់ដោយសារជំងឺកូវីដ-១៩ ដល់មនុស្សជាច្រើននាក់។ សម្តេចតេជោ ហ៊ុន សែន ក៏បានបន្ថែមទៀតថា យើងមិនអាចបញ្ចប់បានទេក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩នៅកម្ពុជា ហើយបរិបទនេះ យើងត្រូវរៀនរស់ជាមួយនឹងជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តវិធានការសុខាភិបាលឲ្យបានជាប់ជាប្រចាំ។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ប្រជាពលរដ្ឋទាំងអ្នកមាន ទាំងអ្នកក្រ នៅពេលធ្វើតេស្តរកមេរោគកូវីដ-១៩ នៅមន្ទីរពេទ្យរដ្ឋ គឺពុំមានការបង់ប្រាក់ទេ សូម្បីតែ ១សេន។

- សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារជាថ្មីចំពោះអ្នកប្រឆាំងមួយចំនួនដែលចោទថា ឲ្យតែគាំទ្រ ហ៊ុន សែន សុទ្ធតែបានលក់ក្បាលឲ្យ ហ៊ុន សែន ក្នុងន័យនេះ សម្តេចតេជោ ហ៊ុន សែន សូមប្រកាសថា សម្តេច គ្មានលុយសម្រាប់ទិញក្បាលឲ្យស្រឡាញ់ សម្តេចទេ គឺ ហ៊ុន សែន មានតែលុយសម្រាប់ជួយប្រជាពលរដ្ឋខ្មែរ ដែលបាននឹងកំពុងប្រឈមការរីករាលដាលជំងឺកូវីដ-១៩។

 

ថ្មីៗ ពីទទក

កម្មវិធីទទក