ក្នុងខែកក្កដា ឆ្នាំ ២០២១នេះ កម្ពុជានឹងទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ចំនួន ៦លានដូសសម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ


យោងតាមផែនការលម្អិតរបស់គណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានឲ្យដឹងថា ក្នុងខែកក្កដា ឆ្នាំ ២០២១នេះ កម្ពុជានឹងទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ចំនួន ៦លានដូស ដែលកម្ពុជាបានបញ្ជាទិញពីសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលកម្ពុជានឹងទទួលបានក្នុងខែ កក្កដា ទាំង៦លានដូសជាបន្តបន្ទាប់មានដូចខាងក្រោម
*នៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២១
- វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សុីណូហ្វាម មកដល់ចំនួន ១,០០០,០០០ដូស
*ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២១
- វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (សុីណូហ្វាម ) ១,០០០,០០០ដូសនិង (សុីណូវ៉ាក់) ៣,០០០,០០០ដូស
*ពាក់កណ្ដាល ខែកក្កដា ឆ្នាំ ២០២១
- វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (សុីណូហ្វាម) មកដល់ចំនួន ១,០០០,០០០ដូស
សូមជម្រាបថា យោងតាមចំណារយល់ព្រមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលនឹងមកដល់ចំនួន ៦,០០០,០០០ដូសនេះ គណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នឹងរៀបចំផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ កម្មករ កម្មការនី តាមបណ្តាខេត្តនានានៅទូទាំងប្រទេសតាមផែនការដែលបានគ្រោងទុក។
ដោយ: អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា

ថ្មីៗ ពីទទក

កម្មវិធីទទក