គ្រួសារសពចំនួន ១២គ្រួសារនៅខេត្តបន្ទាយមានជ័យ ដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ បានទទួលថវិកាឧបត្ថម្ភពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន


ថ្ងៃទី៥ខែកក្កដាឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តនិងប្រធានគណៈកម្មការប្រយុទ្ធនឹងជម្ងឺកូវីដ១៩ ខេត្តបន្ទាយមានជ័យ បានអញ្ចើញប្រគល់ថវិកាឧបត្ថម្ភរបស់រាជរដ្ឋាភិបាល សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឧបត្ថម្ភជូនគ្រួសារសពដែលស្លាប់ដោយជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា គ្រួសារសពទាំង ១២គ្រួសារ ទទួលបាន ១គ្រួសារថវិកាចំនួន៥លានរៀល ដែលមានលំនៅនៅក្រុងប៉ោយប៉ែត ។មកទល់ថ្ងៃទី៥ខែកក្កដា នេះ ក្នុងខេត្តបន្ទាយមានជ័យមានអ្នកស្លាប់ចំនួន៣៩នាក់ហើយ។
ក្នុងនាមរដ្ឋបាលខេត្ត និងបងប្អូនប្រជាពលរដ្ឋគ្រួសារសព ឯកឧត្តម អ៊ុំ រាត្រី សូមគោរពថ្លែងអំណរគុណ និងជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ និងទទួលបានជោគជ័យត្រចះត្រចង់ក្នុងដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើន ។

 

ថ្មីៗ ពីទទក

កម្មវិធីទទក