ព្រឹកស្អែកកម្ពុជា នឹងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទសុីណូវ៉ាក់ ចំនួន ១លានដូសទៀត


រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ប្រាប់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាបានដឹងថា តាមការគ្រោងទុកវ៉ាក់សាំងកូវីដ-១៩ ប្រភេទសុីណូវ៉ាក់ របស់សាធារណរដ្ឋប្រជាមានិតចិនចំនួន ១លានដូស នឹងដឹកមកកម្ពុជានៅព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២១ ស្អែកនេះ។

 

សូមជម្រាបថា គិតត្រឹមថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៣,៧១៥,៧៥១នាក់។ សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់ បានចំនួន៣៧.១៦%។

ដោយ: ទទក

 

ថ្មីៗ ពីទទក

កម្មវិធីទទក