សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តី ថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត


នៅវេលាព្រឹកថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តី ថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានឯកឧត្តម វ៉ាង វិនជៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមន្ត្រីស្ថានទូតចិន ចូលក្រាបថ្វាយបង្គំគាល់សម្តែងការគួរសម និងថ្វាយព្រះពរ នៅព្រះរាជដំណាក់គន្ធបុប្ផា(គន់ធបុប្ផា) ក្នុងព្រះបរមរាជវាំង។

អត្ថបទនិងរូបភាព: អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា