សម្តេចតេជោ ហ៊ុន សែន"ដំណក់ប្រេងជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា


សម្តេចតេជោ ហ៊ុន សែន"ដំណក់ប្រេងជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា គឺជាពរជ័យសម្រាប់ប្រជាជន និងជាតិកម្ពុជា មិនមែនជាបណ្តាសារ ដូចការលើកឡើងរបស់ជនអគតិមួយចំនួននោះទេ"
------------------
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ហើយថា ដំណក់ប្រេងជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា គឺជាពរជ័យសម្រាប់ប្រជាជន និងជាតិកម្ពុជា មិនមែនជាបណ្តាសារ ដូចការលើកឡើងរបស់ជនអគតិមួយចំនួននោះទេ។ សម្រាប់ចំណូលថវិកា បានពីការលក់ប្រេងរបស់កម្ពុជា នឹងយកទៅប្រើប្រាស់ក្នុងវិស័យអាទិភាពចំនួន២ គឺវិស័យអប់រំ និងវិស័យសុខាភិបាល។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ទំហំប្រេងកម្ពុជាទទួលបាននេះ វាជាចំនួនតូចនៅឡើយ មិនទាន់ជះឥទ្ធិពលទៅលើផ្នែកសេដ្ឋកិច្ចនោះទេ។ ប៉ុន្តែវាជាការចាប់ផ្តើមមួយដ៏ល្អ នៃដំណើរការឧស្សាហកម្មប្រេង និងឧស្ម័ននៅកម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានលើកឡើងដែរថា ការទាញបានដំណក់ប្រេងនេះ ទោះបីជាចំនួនតិចតួចយ៉ាងណាក្តី តែជាសមិទ្ធផលដ៏រីករាយ និងជាមោទនភាព សម្រាប់ប្រជាជនកម្ពុជា។ សម្តេចតេជោ ស្ថាបនិកនយោបាយឈ្នះ-ឈ្នះ ស្ថាបនិកសន្តិភាពនៅកម្ពុជា បានរំលេច​ថា ដំណក់ប្រេងនេះគឺជាសមិទ្ធផលកើតចេញពីនយោបាយឈ្នះ-ឈ្នះ៕
ដោយ: អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា

ថ្មីៗ ពីទទក

កម្មវិធីទទក