ក. អំពីប្រវិត្តកកើត របស់ ទ.ទ.ក
ឆ្នាំ១៩៦៦ ជាកំណើតដំបូងក្នុង សម័យសង្គមរាស្ត្រនិយម សម្តេចឪ គឺជាទូរទស្សន៍ ខ្មៅ -ស មានឈ្មោះថា រាជទូរទស្សន៍កម្ពុជា មានមន្ត្រីបំរើការប្រមាណជា ៣០នាក់ ហើយការផ្សាយអាចមើលឃើញ បានត្រឹមតែជុំវិញរាជធានីភ្នំពេញតែប៉ុណ្ណោះ ថ្ងៃទី១៨ ខែមិនា ឆ្នាំ១៩៧០ រដ្ឋប្រហារទម្លាក់ សម្តេចព្រះប្រមុខរដ្ឋ ដោយលោកសេនាប្រមុខ លន់ ណល់ ទូរទស្សន៍រដ្ឋតែមួយគត់នេះ បានផ្លាស់ឈ្មោះទៅជា ទូរទស្សន៍សាធារណរដ្ឋខ្មែរ នឹងមានមន្ត្រី បំរើការប្រមាណជា konya escort ៣០នាក់ដដែល។ ភាគច្រើននៃកម្មវិធីផ្សាយ គឺបំរើការកំសាន្តសប្បាយ។
ឆ្នាំ១៩៩៧៥ ជ័យជំនះរបស់ពួកកម្ពុជា ប្រជាធិបតេយ្យ អង្គការបានបិតទ្វារ បំផ្លាញគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធបច្ចេកទេស និងបានបណ្តេញអ្នកបំរើការ ព្រមទាំងមួយចំនួនធំ ត្រូវបានកាប់សម្លាប់។
ឆ្នាំ១៩៧៩ ទិវាមហាជ័យជំនះ ៧មករា ត្រូវបានរដ្ឋអំណាច ប្រជាជនបដិវត្តន៍កម្ពុជា បង្កើតចេញនូវវិទ្យុ សម្លេងប្រជាជនកម្ពុជា ក្នុងនោះក៏មានការិយាល័យ ទូរទស្សន៍ ផ្សាយបន្តមួយ ផ្សាយកម្មវិធីពីទូរទស្សន៍ កន្ថឺ វៀតណាម មានចំនួន ៣ថ្ងៃ ក្នុងមួយសប្តាហ៍ ជាទូរទស្សន៍ ខ្មៅ-ស ផ្សាយ រយៈពេល ៣-៤ ម៉ោង/ថ្ងៃ ហើយមានទីតាំង នៅលើអាគារ Building Gray ប្រផេះ។
ថ្ងៃទី៣ ខែធ្នូ ឆ្នាំ១៩៨៣ រដ្ឋអំណាចប្រជាជនដិវត្តន៍កម្ពុជា បានបង្កើត ឲ្យមានអង្គភាព ទូរទស្សន៍កម្ពុជា ដោយផ្តាច់ចេញ ពីវិទ្យុសម្លេងប្រជាជនកម្ពុជា រចនាសម្ព័ន្ធ ដំបូងមាន ៣នាយកដ្ឋាន គឺនាយកដ្ឋានបច្ចេកទេស, ព័ត៌មាន, កម្មវិធី និងមានមន្ទីរ១ ធ្វើជាសេនាធិការ។ ទូរទស្សន៍កម្ពុជាការផ្សាយ ជាលើកដំបូងប្រើម៉ាស៊ីនផ្សាយ កម្លាំង ១គីឡូវ៉ាត់ ព៌ណផ្សាយ ៥ ថ្ងៃក្នុងមួយសប្តាហ៍។ បន្តមកទៀតនៅអំឡុងឆ្នាំ ១៩៨៥ ប្រទេសជាតិបានប្តូរឈ្មោះពី សាធារណរដ្ឋ ប្រជាមានិតកម្ពុជា ទៅជា រដ្ឋកម្ពុជា ទូរទស្សន៍របស់រដ្ឋតែមួយនេះ មិនបានដូរឈ្មោះឡើយ ហើយបានដំណើរការផ្សាយពេញ ៧ថ្ងៃ ក្នុងមួយសប្តាហ៍ ផ្សាយរៀងនៅរាល់ពេលថ្ងៃត្រង់ ល្ងាចនិងយប់ iskenderun escort ដោយមកទល់ នឹងរបត់របបនយោបាយសង្គម នាឆ្នាំ១៩៩៣ បន្ទាប់ពីកម្ពុជាអនុវត្តន៍ កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ២៣តុលា ឆ្នាំ១៩៩៣ ទូរទស្សន៍កម្ពុជា មានមន្ត្រីបំរើការប្រមាណ ១១០នាក់ តែប៉ុណ្ណោះ ដែលបូករួមទាំងកម្លាំងសេនាជនផង។
ខែមិថុនា ឆ្នាំ១៩៩៣ កម្ពុជាមានការបោះឆ្នោត ដែលរៀបចំដោយ UNTAC នៅសម័យកាលនោះ កម្ពុជាសំរេចបង្កើត បានរបបមួយថ្មីជារបប រាជានិយម អាស្រ័យធម្មនុញ្ញ ហើយព្រះរាជាណាចក្រកម្ពុជា បានចាប់បដិសន្ធិឡើងវិញ នៅថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ១៩៩៣ ទូរទស្សន៍កម្ពុជា ក៍បានប្តូរឈ្មោះទៅជា ទូរទស្សន៍ជាតិកម្ពុជា ហៅកាត់ថា ទ.ទ.ក ជាទូរទស្សន៍រដ្ឋគ្រប់គ្រង ដោយក្រសួងព័ត៌មាន យោងតាមអនុក្រិត្យលេខ ៧០ អនក្រ-បក ធ្វើជាគ្រឹះសំរាប់ការអនុវត្តន៍ ភារកិច្ចការងារបំរើការផ្សាយ។
តាមរយៈការស្តារ និងកសាងប្រទេស ពីសំណាក់ សហគមន៍អន្តរជាតិ ជាពិសេស ICORD ទ.ទ.ក ក៍បានទទួលជំនួយឥតសំណង ពីរដ្ឋាភិបាល និងប្រជាជនជប៉ុន ជាសំណង់អាគារ ថត-ផ្សាយថ្មីមួយ បំពាក់គ្រប់បរិក្ខារ សម្ភារៈ ថត និងផ្សាយ លើកលែងតែម៉ាស៊ីន ផ្សាយ ១០គីឡូវ៉ាត់ ជារបស់រដ្ឋ បំពាក់ឱ្យ ទ.ទ.ក បំរើការផ្សាយ នៅឆ្នាំ ១៩៩៨។ គ្រានោះ ទ.ទ.ក មានមន្ត្រីបំរើការបាន កើនចំនួនយ៉ាងឆាប់រហ៌ស មានជាង ២១៦នាក់កំណើននេះ អាស្រ័យដោយការធ្វើ សមាហរណកម្មមន្ត្រី ពីគណបក្សនយោបាយ ជាប់ឆ្នោត ក្នុងសភាអាណត្តិទី១ នៅឆ្នាំ១៩៩៣៕
ទូរទស្សន៍ជាតិកម្ពុជា