Zillion

បញ្ជាការដ្ឋានអង្គរក្ស សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះបុគ្គល ឡុង សុគន្ធារៈ ដែលក្លែងបន្លំឯកសណ្ឋានយោធា និងឋានន្តរស័ក្តិជានាយទាហានជាន់ខ្ពស់កម្ពុជា ហើយចេញវីដេអូប្រមាថយ៉ាងធ្ងន់ធ្ងរដល់កិត្តិយសនាយទាហានជាន់ខ្ពស់ និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា

បញ្ជាការដ្ឋានអង្គរក្ស សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះបុគ្គល ឡុង សុគន្ធារៈ ដែលក្លែងបន្លំឯកសណ្ឋានយោធា និងឋានន្តរស័ក្តិជានាយទាហានជាន់ខ្ពស់កម្ពុជា ហើយចេញវីដេអូប្រមាថយ៉ាងធ្ងន់ធ្ងរដល់កិត្តិយសនាយទាហានជាន់ខ្ពស់ និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ទង្វើរបស់បុគ្គលពាលរូបនេះ ជាការញុះញង់ ក្លែងបន្លំឯកសណ្ឋាន ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ និងសេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ ដែលជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុតមិនអាចលើកលែងឱ្យបានឡើយ។

ក្នុងនាមយើងជាកងទ័ពកម្ពុជា ប្រកាសប្រឆាំងដាច់ខាត ចំពោះជនណា ដែលព្យាយាម ធ្វើឱ្យ ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ កងយោធពលខេមរភូមិន្ទ និងសូមប្តេជ្ញាការពារ រដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងសុខសន្តិភាពដែលប្រទេសកម្ពុជាមានភាពសម្បូរសប្បាយដូចសព្វថ្ងៃនេះ ដោយមិនឱ្យជនណាមួយ មករំលោភបំពាន បានដាច់ខាត។