Zillion

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និង ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា អញ្ជើញដឹកនាំកិច្ចពិភាក្សារវាងគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និង ក្រសួងព័ត៌មាន ស្តីពី « កិច្ចការប្រពន្ធ័ផ្សព្វផ្សាយនៅកម្ពុជា » 

       កិច្ចពិភាក្សារវាងគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និង ក្រសួងព័ត៌មាន ស្តីពី « កិច្ចការប្រពន្ធ័ផ្សព្វផ្សាយនៅកម្ពុជា » បានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នាសាលប្រជុំរដ្ឋសភាជាតិ រវាង ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និង ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ។ 

   កិច្ចពិភាក្សានាឱកាសនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិក នៃគណៈកម្មការទាំង ១០ នៃរដ្ឋសភា ដើម្បីស្វែងយល់ “កិច្ចការប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា”

    កិច្ចពិភាក្សានេះដែររៀបចំឡើងអនុលោមតាមរដ្ឋធម្មនុញ្ញ មាត្រា៩៧ បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាប្រការ៣៤ថ្មី និងសេចក្តីសម្រេចលេខ ០០៥រស ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៤ ស្តីពីតួនាទី និងភារកិច្ចរបស់គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា។

   ឯកឧត្តម សួស យ៉ារ៉ា មានប្រសាសន៍លើកឡើងថា កិច្ចពិភាក្សារវាងគណៈកម្មការទី៥ នៃរដ្ឋសភា ជាមួយក្រសួងព័ត៌មាន នាឱកាសនេះ មិនមែនជាការសួរដេញដោលនោះទេ តែជាការពិគ្រោះយោបល់ ដែលអាចផ្លាស់ប្តូរបទពិសោធន៍ ពិសេសក្នុងការគ្រប់គ្រងកិច្ចការព័ត៌មាន ការចាត់ការចំពោះព័ត៌មានមិនពិត និងការត្រៀមអនុម័តច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន រួមទាំងផែនការជាក់ស្តែងមួយចំនួនទៀត ។ 

   ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ មានប្រសាសន៍ជម្រាបជូនពីកិច្ចការងាររួមដែល ក្រសួងព័ត៌មាន សម្រេចអនុវត្តន៏បានក្នុងរយៈពេលកន្លងមក និងទិសដៅការងារសំខាន់ៗជាច្រើនទៀត សំដៅធ្វើយ៉ាងណាអោយវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជាកាន់តែរីកចំរើន ពិសេសគឺការជម្រុញដំណើរការផ្លាស់ប្តូរប្រពន្ធ័ផ្សាយពី អានណាឡូក ទៅជា ឌីជីថល ។ 

   ឯកឧត្តម រដ្ឋមន្រ្តី បានជម្រាបជូនថា បច្ចុប្បន្ននេះ មានស្ថានីយ៏ទូរទស្សន៍កំពុងផ្សាយចំនួន ១៩ ស្ថានីយ៍ វិទ្យុ FM ២២១ ស្ថានីយ៍ ហើយទូរទស្សន៍ផ្សាយបន្តចំនួន ១៦៥ ស្ថានីយ៍ ទូរទស្សន៍ផ្កាយរណបចំនួន ២ ទូរទស្សន៍ ផេក TV OTT ចំនួន ២ ដែលប្រពន្ធ័នេះ បសនដាក់បញ្ចូលគ្រប់ប៉ុស្តីទូរទស្សន៍ និងមានកុនថែមទៀតផង តែត្រូវបង់លុយដល់ក្រុមហ៊ុន ដើម្បីអាចចូលមើលបាន ។  

   ក្រៅពីនេះក៏មានវិទ្យុឯកជន កាសែត TV Online មានចំនួនច្រើន ហើយក៏ទទួលរងនូវការរិះគន់ថាហេតុអ្វីក៏អនុញ្ញាតអោយមានការផ្សាយច្រើនដូចនេះ ? ប៉ុន្តែនៅក្នុងរដ្ឋធម្មនុញ នៃព្រះរាជាណាចក្រកម្ពុជាបានកំណត់ច្បាស់ថា សិទ្ធិសារព័ត៌មាន គឺជាសិទ្ធិរបស់ប្រជាពលរដ្ឋ ដូច្នេះហើយអ្នកណាក៏មានសិទ្ធិបើកបានដែរ មិនមានការហាមឃាត់នោះទេ លើកលែងតែតុលាការកំណត់ថា មនុស្សនេះ មិនមានសិទ្ធិបើកសារព័ត៌មាននោះទេ។ ដូចនេះហើយ គេតែតងមានការយល់ច្រឡំថា ការដែលក្រសួងព័ត៌មាន រៀបចំធ្វើច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន គឺសម្រាប់អ្នកសារព័ត៌មាន តែមិនមែនជាការពិតនោះទេ គឺជាច្បាប់សម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា ហើយមានវិសាលភាពគ្របដណ្តប់ធំ លើគ្រប់ច្បាប់ទាំងអស់ ព្រោះយើងអាចមានសិទ្ធិស្នើសុំផ្តល់ព័ត៌មាន នូវអ្វីដែលយើងចង់ដឹង ។ សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន បានពិនិត្យពិភាក្សាគ្នាយ៉ាងលំអិត អស់រយៈពេល៥ ឆ្នាំមកហើយ ឥឡូវបានបញ្ចប់ដាក់ទៅ គណៈរដ្ឋមន្រ្តីរួចហើយ