Zillion

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)ចូលរួមនិងផ្តល់ចំណាប់អារម្មណ៍របស់ស្ថាប័នហិរញ្ញវត្ថុក្នុងការជ្រោមជ្រែងវិស័យស្រូវអង្ករកម្ពុជា

Mor Ha Nokor

(ភ្នំពេញ)÷ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដោយអគ្គនាយករង និង សហការី បានចូលរួមនិងផ្តល់ជាចំណាប់អារម្មណ៍របស់ស្ថាប័នហិរញ្ញវត្ថុក្នុងការជ្រោមជ្រែងវិស័យស្រូវអង្ករកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២២របស់សហព័ន្ធស្រូវអង្ករ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, នារសៀលថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២២ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ។

H.E. Dr. KAO Thach, Delegate of Royal Government of Cambodia in charge as Chief Executive Officer, accompanied by DCEO and colleagues, attended and delivered impression on roles of state-owned and policy bank supporting rice sector in Cambodia in the Annual General Meeting of Cambodia Rice Federation 2022, presided by H.E. Dr. AUN Pornmoniroth, Deputy Prime Minister Minister of Economy and Finance and the chairman of Economic and Finance Policy Committee, on 23rd November 2022 at Sofitel Phnom Penh Phokeetra Hotel.