Zillion

ស្វាគមន៍ការរាប់ថយក្រោយ១០០ថ្ងៃ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣

នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នេះ យុទ្ធនាការរាប់ថយក្រោយ១០០ថ្ងៃ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ។

ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងលើគណនីហ្វេសប៊ុកផ្លូវការ ដូច្នេះថា៖«១០០ថ្ងៃចុងក្រោយនេះ ជាពេលវេលាដែលយើងទាំងអស់គ្នាត្រូវបំពេញបន្ថែមឲ្យសព្វគ្រប់ពេញលេញបន្ថែមទៀត ទាំងការរៀបចំបដិសណ្ឋារកិច្ចដល់គណៈប្រតិភូកីឡាទាំងឡាយ ដែលចូលមកប្រកួតក្នុងប្រទេសរបស់យើង ដើម្បីអោយកម្ពុជាយើងទទួលបាននូវភាពជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះនេះ»។

រឿងដំបូង ដែលប្រជាជនរំឭកដល់មុនគេនោះ គឺ ការ​ទទួល​ធ្វើជា​ម្ចាស់​ផ្ទះ​រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ។ ដូច្នេះព្រឹត្តិការណ៍នេះ គឺជាអ្វីដែលប្រជាជនកម្ពុជាទន្ទឹងមើលផ្លូវ ដ្បិតបានរង់ចាំអស់រយៈពេល ៦៤ឆ្នាំរួចមកហើយ។

ក្រៅពីនេះគណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​របស់​កម្ពុជា​ដែល​ហៅ​កាត់ CAMSOC នឹងរៀបចំពិធីរាប់​ថយ​ក្រោយ ១០០ថ្ងៃ ឆ្ពោះទៅ​កាន់​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី៣២ នៅ​ថ្ងៃ​ទី២៥ ខែមករា ឆ្នាំ២០២៣ នៅ​ពហុកីឡដ្ឋានជាតិមរតកតេជោ មានការសម្ដែងសិល្បះបុរាណ សម័យ ចម្រៀង និងការសម្ដែងគុនល្បុក្ដតោ និងមានកម្មវិធីកំសាន្ដជាច្រើនទៀត។

សូមជម្រាប់ផងដែរ កម្មវិធីនឹង​ចាប់​ផ្ដើម​ពីម៉ោង ៤:០០នាទីតទៅ និង​មាន​ការ​ចូល​រួម​ពី​សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារ​ជាតិ និង​ជា​ប្រធាន​គណៈ​កម្មាធិការជាតិ CAMSOC និងមានផ្សាយផ្ទាល់លើ កញ្ចក់ទូរទស្សន៍ជាតិកម្ពុជា ព្រមទាំងផេកផ្លូវការណ៍របស់ទូរទស្ស៍ជាតិទទក ផងដែរ ៕