មនុស្សម្នាក់ស្លាប់បន្ទាប់ពីជាប់ក្នុងរថយន្តពេលមានជំនន់ទឹកភ្លៀងកួចយ៉ាងលឿននៅប្រទេសអ៊ីតាលី ខណៈពលរដ្ឋក្នុងតំបន់ជាច្រើនត្រូវអាជ្ញាធរជម្លៀសចេញដែរ!
អាកាសធាតុអាក្រក់ដែលបង្ករឲ្យមានខ្យល់បក់បោកពាសពេញប្រទេសអ៊ីតាលីក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះបានធ្វើឱ្យតំបន់ជាច្រើននៅក្នុងតំបន់ Emilia-Romagna មានជំនន់ទឹកភ្លៀង និង ជន់លិចកន្លែងមួយចំនួនមិនធ្លាប់មាន។ ភ្លៀងធ្លាក់ខ្លាំងនៅតំបន់រងគ្រោះនោះពេញមួយយប់ថ្ងៃសៅរ៍ដល់ថ្ងៃអាទិត្យ ដែលជាហេតុធ្វើឲ្យជន់លិចតែម្តង។ ក្រុមអ្នកពន្លត់អគ្គីភ័យ ក្រុមអ្នកសង្រ្គោះបានធ្វើប្រតិបត្តិការសរុបជាង៣០០នាក់រួមទាំងមានសកម្មភាពសង្គ្រោះនិងស្រង់សពមនុស្សដែលបានបាត់ខ្លួនតាំងពីថ្ងៃសៅរ៍មក ដែលគេបានរកឃើញលង់ទឹកស្លាប់នៅក្នុងរថយន្តរបស់គេ ដែលត្រូវទឹកហូរគួចទៅយ៉ាងខ្លាំង។ នៅក្នុងតំបន់ Bologna ស្ថានភាពគឺធ្ងន់ធ្ងរបំផុតដោយសារតែការជន់លិចហៀរហូរពីទឹក ទន្លេ Ravone, Savena, Zena និង Idice ផងដែរ ។ កាលពីចន្លោះថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍នេះ ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារប្រទេសអ៊ីតាលីទាំងមូលជាមួយនឹងហេតុការណ៍បាក់ដី និងទឹកជំនន់ ជាពិសេសនៅតំបន់ Liguria, Tuscany និង Sicily ។ មកដល់ពេលនេះមនុស្សរាប់សិបនាក់ត្រូវបានជម្លៀសគេចេញ ហើយសាលារៀន និងសួនសាធារណៈត្រូវបានបិទខ្ទប់ទាំងស្រុង រង់ចាំទឹកស្រកវិញ៕ សម្រួលអត្ថបទ៖ សុផារិន្ទ