
ក្រុមអធិរាជស Real Madrid បានបន្ដយកឈ្នះលើក្រុម Athletic Bilbao ក្នុងលទ្ធផល ២ទល់០ ក្នុងការប្រកួតពានរង្វាន់ La Liga កាលពីយប់មិញនេះ។
Real Madrid ហាក់ធ្វើមិនបានល្អនៅប៉ុន្មានប្រកួតចុងក្រោយនេះ តែយ៉ាងណាគេក៏បានរកឃើញជ័យជម្នះរបស់ពួកគេវិញលើក្រុម Athletic Bilbao ។ ដោយ២គ្រាប់ដែលជួយក្រុមរបស់លោក Carlo Ancelotti រកបានដោយខ្សែប្រយុទ្ធ Karim Benzema នៅតង់ទី១និង Toni Kroos នៅជិតចប់ការប្រកួតទៅហើយ។
ជាមួយការបន្ថែម៣ពិន្ទុទៀតនេះ ក្រុម Real Madrid នៅចាញ់ក្រុមកំពូលតារាង Barcelona ចំនួន៣ពិន្ទុប៉ុណ្ណោះ។
ទន្ទឹមនឹងនេះដែរ ១គ្រាប់នៅយប់មិញក៏បានធ្វើឱ្យ Karim Benzema ក្លាយជាខ្សែប្រយុទ្ធលេខរៀងទី២នៅក្នុងប្រវត្តិសាស្ត្រក្លឹប Real Madrid ដែលរកបានគ្រាប់បាល់ច្រើនជាងគេ។ ដោយបច្ចុប្បន្នកីឡាករបារាំងរកបាន២២៨គ្រាប់ហើយ និងអ្នកចំណាត់ថ្នាក់លេខ១នោះគឺ Cristiano Ronaldo ៕