ក្រុមសិល្បៈកម្ពុជា រួមជាមួយក្រុមសិល្បៈមកពីបណ្ដាប្រទេសនៃតំបន់ទន្លេមេគង្គ-ឡានឆាង ជិត២០០នាក់ បានមកជួបជុំគ្នាធ្វើការហាត់សម សម្រាប់ការសម្ដែងក្នុងពិធីបើកជាផ្លូវការក្នុងមហោស្រពវប្បធម៌និងសិល្បៈនៃបណ្ដាប្រទេសតាមដងទន្លេមេគង្គ-ឡានឆាង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ នៅឧទ្យានជាតិ Man Ting National Park នៅទីក្រុងXishuangbanna ខេត្តយូណាន ប្រទេសចិន។រដ្ឋបាលខេត្តយូណាន សហការជាមួយមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្ត បានរៀបចំមហោស្រពវប្បធម៌និងសិល្បៈ នៃបណ្ដាប្រទេសតាមតំបន់ទន្លេមេគង្គ-ឡានឆាង លើកទី១២នេះឡើង ក្នុងគោលបំណងលើកកម្ពស់ជំរុញការ ផ្សព្វផ្សាយសិល្បៈវប្បធម៌ក្នុងតំបន់ ការបង្ហាញពីវឌ្ឍនភាពនៃសិល្បៈ និងចែករំលែកនូវលក្ខណៈពិសេសនៃទស្សនីយភាពសិល្បៈរបស់ប្រទេសនីមួយៗ ពិសេសគឺការបង្កើនចំណងមិត្តភាពរវាងប្រជាជននិងប្រជាជន។ សិល្បៈវប្បធម៌បង្ហាញពីសាមគ្គីភាព ភាតរភាព សេចក្ដីថ្លៃថ្នូ និងការជួយជ្រោមជ្រែងគ្នាទៅវិញទៅមក «មានសន្ដិភាព ទើបមានការជួបជុំសប្បាយ»៕ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤