ឯកឧត្តម រដ្ឋមន្រ្តី ចាយ បូរិន និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងធម្មការនិងសាសនា អញ្ជើញចូលរួមក្នុងពិធីសូត្រមន្តបុណ្យកាន់បិណ្ឌវេនទី១១ នៅវត្តលង្កាព្រះកុសុមារាម
ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងលោកជំទាវ សូ ភត្ត្រា រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងធម្មការនិងសាសនា អញ្ជើញចូលរួមក្នុងពិធីសូត្រមន្តបុណ្យកាន់បិណ្ឌវេនទី១១ នៅវត្តលង្កាព្រះកុសុមារាមហៅ ស្ថិតនៅសង្កាត់បឹងកេងកងទី១ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ ។
ពិធីបុណ្យកាន់បិណ្ឌវេនទី១១ បានប្រពឹត្តទៅដោយនៅរសៀលថ្ងៃសុក្រ ១០ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម រដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងមន្រ្តីរាជការក្រោមឱវាទ អញ្ជើញ ថ្វាយបង្គំព្រះពុទ្ធបដិមា និងសម្តេចព្រះ ធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល សម្តេចព្រះចៅអធិការ និងព្រះសង្ឃ ព្រមទាំងសមាទានសីល រម្លឹកដល់គុណបុណ្យព្រះរតនៈត្រៃយ៍តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ពិសេសរម្លឹកដល់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង។
ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយ ដ៏ធំជាងគេ ក្នុងចំណោមពិធីបុណ្យផ្សេងៗទៀត នៃប្រពៃណីព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ដែលត្រូវពុទ្ធសាសនិកខ្មែរគ្រប់ៗរូបទូទាំងព្រះរាជាណាចក្រកម្ពុជា គោរពប្រតិបត្តិតាំងពីបុរាណរៀងមក។ នៅក្នុងឆ្នាំនេះ បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ឆ្នាំរោងត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ ៕