Zillion

Real, Barca និង AT-Madrid កក់កៅអីវគ្គ៨ក្រុមចុងក្រោយ Copa del Rey

ក្លិបបាល់ទាត់អធិរាជស Real Madrid បានយកឈ្នះ Villarreal ក្នុងលទ្ធផល ៣ទល់២ កាលពីយប់មិញនេះ នាកីឡដ្ឋាន Estadio de la Cerámica វគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ Copa del Rey រដូវកាល ២០២២-២៣។

ខណ:ក្រុមអ្នកមានបុណ្យ FC Barcelona របស់លោក Xavi លត់ Ceuta យ៉ាងចាស់ដៃក្នុងលទ្ធផល ៥ទល់០ នៅកីឡដ្ឋាន Estadio Alfonso Murube រីឯ Atlético Madrid របស់លោក Diego Simeone បានយកឈ្នះ Levante ២ទល់០ នៅកីឡដ្ឋាន Estadi Ciutat de València។

៨ក្រុមចុងក្រោយនៃពានរង្វាន់ Copa del Ray៖  Athletic Bilbao, Atlético Madrid, Barcelona, Osasuna, Real Madrid, Real Sociedad, Sevilla, Valencia ។

គួរឱ្យដឹងផងដែរថា ៨ក្រុមចុងក្រោយ គ្រោងនឹងចាប់ឆ្នោតនៅថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០២៣៕​