ទឹកធ្លាក់ «ឡែងកៅ» កំពុងត្រៀមខ្លួនបង្ហួតទេសចរ មកលេងកម្សាន្ត ដែលបានលាក់ខ្លួន ក្នុងព្រៃធម្មជាតិ លើទឹកដីខេត្តមណ្ឌលគិរី

ទឹកធ្លាក់ «ឡែងកៅ» កំពុងត្រៀមខ្លួនបង្ហួតទេសចរ មកលេងកម្សាន្ត ដែលបានលាក់ខ្លួន ក្នុងព្រៃធម្មជាតិ លើទឹកដីខេត្តមណ្ឌលគិរី

…………….

ដែន ជម្រក សត្វ ព្រៃ កែវ សីមា មាន ទ្រព្យ ធម្មជាតិ ដ៏សម្បូរបែប លើសពីទៅទៀត គម្រោង រេដ បូក នៅ កែវ សីមា ក៏ បាន ជួយ ដល់ ការ ពារ ព្រៃ ឈើ និង សត្វ ព្រៃ ជា ច្រើន ព្រម ទាំង ជួយ ដល់ ការ រស់ នៅ របស់ សហគមន៍ មូល ដ្ឋាន ជា ពិសេស ជន ជាតិ ដើម ភាគ តិច ពូនង ។ 

សហគមន៍ទឹកធ្លាក់ «ឡែងកៅ» ជាតំបន់ទេសចរណ៍ មួយដែលពុំទាន់ មានអ្នកទេសចរណាមកលេងច្រើននៅឡើយ ប៉ុន្តែ មានទេសភាពស្រស់ស្អាត ជាមួយនឹងទឹកធ្លាក់មកពីលើភ្នំបែបធម្មជាតិ និងទេសភាពព្រៃភ្នំខៀវស្រងាត់ មានទឹកត្រជាក់ងូតលេងកម្សាន្ត ខ្យល់អាកាសបរិសុទ្ធ ស្តាប់នូវសំឡេងសត្វព្រៃយំ កំដរអារម្មណ៍របស់ទេសចរ ពេលមកលេងនៅទីនេះហើយពិតជាមានភាពស្រស់ស្រាយដក់ជាប់ជាមួយនឹងធម្មជាតិដ៏ស្រស់បំព្រងនៅទីនេះ។ 

ទឹកធ្លាក់ឡែងកៅ គឺទឹកធ្លាក់ធម្មជាតិបង្កើតបានជាសំលេងធម្មជាតិយ៉ាងពិរោះ។ ទឹកជ្រោះមានចម្ងាយ១ គីឡូម៉ែត្រ ពីផ្លូវជាតិលេខ៧៦ ត្រង់ផ្លូវបត់ចូលទៅទឹកជ្រោះមានចម្ងាយ៣៤៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ឬហួសស្នាក់ការអូររាំង នៃដែនជម្រកសត្វព្រៃកែវសីមាប្រមាណ ១គីឡូម៉ែត្រ នៅខាងស្តាំដៃ ឬ២៦គីឡូម៉ែត្រ ពីក្រុងសែនមនោរម្យ នៅខាងឆ្វេងដៃ។ ភ្ញៀវទេសចរដែលចង់មកលេងកម្សាន្ត គ្រាន់តែ ធ្វើ ដំណើរ ដោយ ថ្មើ ជើង ចុះ ពី ផ្លូវ ក្រាល កៅស៊ូ ជាង ៥០០ ម៉ែត្រ ប៉ុណ្ណោះ នោះ នឹង បានឃើញ ទឹកធ្លាក់ ពីលើ កំពូលភ្នំ ១កន្លែង មាន ភាព ទាក់ទាញ ដោយ លាយឡំ នឹង អាកាសធាតុ ត្រជាក់ នឹង មក គ្រប់ ដណ្តប់ កាយ យា។

កញ្ញា សែន ទី ជាគណៈកម្មការ អេកូ ទេសចរណ៍ ទឹកធ្លាក់ ទឹក ឡែង កៅ បានឱ្យដឹង ថា តំបន់ ទេសចរណ៍ ទឹកធម្មជាតិនេះ បាន បង្កើត ឡើងនៅ ឆ្នាំ ២០២៣ ហើយតំបន់ អេកូ ទេ ចរណ៍ ធម្មជាតិនេះ ទទួលបានការគាំទ្រពី គម្រោង ទេសចរណ៍ រេ ដ បូក នៅ ក្នុង ឆ្នាំ ២០២៤ បាន ទទួល ថវិកា ពី គម្រោង រេ ដ បូក ជាង ២ ម៉ឺន ដុល្លារ។ 

កញ្ញា ជាជនជាតិភាគតិច បាន បញ្ជាក់ថា តំបន់ ទេសចរណ៍ នេះ មាន លក្ខណៈ សំខាន់ ដែល ជា សក្តានុពល មាន ជ្រោះ ចំនួន ៣ ជាន់ ព្រមទាំង ផ្ទាំង ថ្ម ធំ ៗ ព្រមទាំង ធម្មជាតិ ដើមឈើ ធំ ៗ ដែល មាន ភាព ស្រស់បំព្រង រួម ទាំង សត្វ ៥៨ ប្រភេទ។

កញ្ញា សែន ទី បានឱ្យដឹងថា គិតចាប់ពីថ្ងៃបើកឱ្យភ្ញៀវទេសចរមកលេងកម្សាន្ត រហូតមកពេលនេះ ទឹកធ្លាក់ឡែងកៅនេះ បាន ទទួលភ្ញៀវ ទេសចរ ជាតិ និង អន្តរជាតិ បាន ជាង ១០០ នាក់ហើយ។ សម្រាប់តំបន់ ទេសចរណ៍នេះក៏មានទទួល សេវា សម្រាប់ ភ្ញៀ ង ដូច ជា៖ មាន ម្ហូប របស់ បងប្អូន ជនជាតិភាគតិច សេវា ជូន ភ្ញៀវ នៅ តាម កន្លែង នានាជាដើម ៕