
ឥណ្ឌា៖កាលពីឆ្នាំមុនស្ថិតិប្រជាជនចិនបានថយចុះជាលើកដំបូង ក្រោយរយៈពេល ៦០ឆ្នាំចុងក្រោយនេះ។ ការថយចុះចំនួនប្រជាជនចិននេះបណ្ដាលឱ្យផលប៉ះពាល់ដល់ខឿនសេដ្ឋកិច្ចរបស់ចិននិងពិភពលោកទៀតផង។នេះបើយោងតាមសារពត៌មាន Reuters ។
អង្គការសហប្រជាជាតិ (អ.ស.ប) កាលពីថ្ងៃទី១៨ ខែមករា បានព្យាករណ៍ថា ឥណ្ឌានឹងវ៉ាដាច់ចិន ដើម្បីក្លាយទៅជាប្រទេសដែលមានចំនួនប្រជាជនច្រើនបំផុតនៅលើពិភពលោកក្នុងឆ្នាំនេះបើទោះបីជាអត្រាកំណើនប្រជាជនរបស់ប្រទេសនេះកំពុងថយចុះក៏ដោយ។ របាយការណ៍បន្ថែមថា ក្នុងឆ្នាំ ២០២២ ចំនួនប្រជាជនចិនបានថយចុះជាលើកដំបូង ក្រោយរយៈពេល ៦០ ឆ្នាំ ដោយគូសសញ្ញាចាប់ផ្ដើមនៃដំណាក់កាលដ៏យូរនៃការថយចុះចំនួនប្រជាជន រួមជាមួយនឹងផលប៉ះពាល់ធ្ងន់ធ្ងរដល់ខឿនសេដ្ឋកិច្ចរបស់ចិន និងពិភពលោក។
នៅដំណាច់ឆ្នាំ២០២២ប្រជាជនចិនចំនួនជាង១.៤០០លាននាក់ គឺ ច្រើនជាងឥណ្ឌានៅឡើយ។ឥណ្ឌាមានប្រជាជន ចំនួនជាង១.៣៨០លាននាក់ ។ ទោះជាយ៉ាងណា ឥណ្ឌាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានប្រជាជនវ័យក្មេងបំផុតនៅលើពិភពលោកដោយប្រជាជនចំនួន ២៧,៣ភាគរយ មានអាយុចាប់ពី ១៥ ទៅ ២៩ ឆ្នាំ ។ ខណៈដែលចិន បានឈានចូលដំណាក់កាលសម្បូរប្រជាជនវ័យចំណាស់។
អត្ថបទដោយ : វណ្ណនីដា
ប្រភព : Reuters