ខណៈដែលប្រទេសជាច្រើនរងទឹកជំនន់ធ្ងន់ធ្ងរ ស្រាប់តែប្រេស៊ីលរងគ្រោះភ្លើងឆាបឆេះព្រៃជាប្រវត្តិសាស្ត្រដោយសារសកម្មភាពមនុស្ស និងកំដៅផែនដីទៅវិញ

ក្រុមអ្នកពន្លត់អគ្គីភ័យបានព្យាយាមប្រយុទ្ធនឹងអណ្តាតភ្លើងដ៏ខ្លាំងក្លាដែលបានរាលដាលពាសពេញឧទ្យានជាតិមួយកន្លែងនៅក្នុងប្រទេសប្រេស៊ីល ហើយបានគ្របដណ្ដប់លើទីក្រុង Brasilia (ប្រេស៊ីលីយ៉ា) ពោរពេញដោយអ័ព្ទផ្សែងដែរ។វាជាហេតុការណ៍ភ្លើងឆេះព្រៃចុងក្រោយបំផុតក្នុងប្រទេសនេះដែលកំពុងជួបគ្រោះរាំងស្ងួតជាប្រវត្តិសាស្ត្រ។ ក្រុមអ្នកពន្លត់អគ្គីភ័យជាង ៤៩០ នាក់កំពុងព្យាយាមពន្លត់ភ្លើងដែលបានឆាបឆេះរួចហើយ ក្នុងផ្ទៃដីផ្ទៃប្រមាណជា២០០០ហិកតាក្នុងតំបន់អភិរក្សនៃឧទ្យានជាតិ Brasilia ។ ទីភ្នាក់ងាររដ្ឋាភិបាលដែលគ្រប់គ្រងឧទ្យាន ICM Bio បានឱ្យដឹងថា មានរណ្តៅភ្លើងសំខាន់ៗចំនួន៤ ដែលប្រមូលផ្តុំនៅក្នុងតំបន់ភាគខាងកើតនៃឧទ្យាននេះ។ លោក João Paulo Morita ជាអ្នកសម្របសម្រួលផ្នែកគ្រប់គ្រងគ្រោះអគ្គីភ័យរបស់ ICM Bio បាននិយាយនៅក្នុងវីដេអូមួយដែលចែកចាយដោយទីភ្នាក់ងារនេះថា ភ្លើង បានរីករាលដាលយ៉ាងរហ័សដោយសារតែល្បឿនខ្យល់ សំណើមដីចុះទាប ហើយវាក្តៅខ្លាំងពេក ។ លោក Morita បាននិយាយថាស្ថានភាពនេះបានប្រសើរបន្តិចនៅចុងបញ្ចប់នៃថ្ងៃនេះនៅក្នុងព្រៃដែលនៅក្បែរអូរ។ យើងតាមសេចក្តីថ្លែងការណ៍រួមបានឲ្យដឹងថា ប៉ូលីសសហព័ន្ធកំពុងស៊ើបអង្កេតលើករណីនេះ ខណៈដែលអណ្តាតភ្លើងបានចាប់ផ្តើមដោយសកម្មភាពរបស់មនុស្សខ្លួនឯង ដោយបន្ថែមថារហូតមកដល់ពេលនេះមិនមានរបាយការណ៍អំពីសត្វ ឬ មនុស្ស បានរងរបួសឡើយ ឬពួកវាត្រូវបានគេជួយសង្គ្រោះនោះដែរ។ ផ្សែងចេញពីភ្លើងបានឆាបឆេះព្រៃក្នុងទីក្រុង Brasilia កាលពីថ្ងៃចន្ទកន្លងទៅ បង្ករទៅជាផ្សែងខ្មៅអាចមើលឃើញពីចំណុចជាច្រើននៅក្នុងទីក្រុងនេះ។ ប្រទេសប្រេស៊ីលពេលនេះត្រូវហ៊ុំព័ទ្ធដោយផ្សែងខ្មួរខ្មាញ់អស់ប៉ុន្មានសប្តាហ៍ហើយ ខណៈដែលភ្លើងឆេះព្រៃនៅព្រៃអាម៉ាហ្សូន នៃតំបន់ Cerrado savanna និងតំបន់ដីសើម Pantanal ក៏កើតឡើងដែរ។ ភ្លើងឆេះព្រៃដែលបង្កើតឡើងដោយមនុស្ស គឺមិនអាចគ្រប់គ្រងបានទេ វាបានបំផ្លាញតំបន់ការពារ និងបញ្ចេញផ្សែងហុយពាសពេញផ្ទៃប្រទស គួបផ្សំនឹងល្បឿនខ្យល់ដែលយើងមិនអាចគ្រប់គ្រងបានទាន់ពេលវេលា៕

សម្រួលអត្ថបទ៖​សុផារិន្ទ