ព្រឹត្តិការណ៍ Gumball 3000 ចាប់ផ្តើមនៅថ្ងៃនេះ ដែលមានរយៈពេល៣ថ្ងៃ នៅកម្ពុជា

ព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤។ថ្ងៃទី១ ត្រូវនឹងថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា ឆ្នាំ២០២៤ នៅចន្លោះពីម៉ោង ៩ព្រឹក ដល់ម៉ោង ១១យប់៖ * ប្រតិភូ Gumball 3000 មកដល់កម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត ឆ្ពោះមករាជធានីភ្នំពេញ តាមផ្លូវជាតិលេខ១។ * ប្រតិភូ Gumball 3000 នឹងមកដល់រាជធានីភ្នំពេញ រៀបចំតាំងបង្ហាញរថយន្ត និងបង្ហាញបច្ចេកទេសជ្រែរថយន្តដ៏អស្ចារ្យ (Supercars Drifting) ជូនសាធារណជនទស្សនានៅបរិវេណសួនច្បារវិមានឯករាជ្យ សួនច្បារសម្តេចជួនណាត និងសួនច្បារវត្តបទុមវតី។ * ការប្រគុំតន្ត្រីខ្នាតយក្សលំដាប់អន្តរជាតិ ដោយមានការចូលរួមសម្តែងពីប្រតិភូ Gumball 3000 ដែលជាមហាសេដ្ឋី អ្នកមានឥទ្ធិពលលើបណ្តាញសង្គម កីឡាករ និងតារារ៉េបល្បីៗ នៅមុខវត្តបទុមវតី។ថ្ងៃទី២ ត្រូវនឹងថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ចន្លោះពីម៉ោង ៧ព្រឹក ដល់ម៉ោង ១១យប់៖ * ប្រតិភូ Gumball 3000 នឹងបន្តដំណើរពីរាជធានីភ្នំពេញឆ្ពោះទៅខេត្តសៀមរាប។ * ការតាំងបង្ហាញរថយន្ត និងពិព័រណ៍ខ្នាតតូចនៅសួនច្បារព្រះរាជដំណាក់ ខេត្តសៀមរាប។ថ្ងៃទី៣ ត្រូវនឹងថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ចន្លោះពីម៉ោង ៦ព្រឹក ដល់ម៉ោង ២រសៀល៖ * ការតាំងបង្ហាញរថយន្ត Supercars របស់ប្រតិភូ Gumball 3000 ទាំងអស់ ដើម្បីបំបែកឯកទគ្គពិភពលោក (Guinness World Record) នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត។ * ប្រតិភូ Gumball 3000 ចេញដំណើរពីខេត្តសៀមរាបឆ្ពោះទៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។សូមបញ្ចាក់ថា ព្រឹត្តិការណ៍ Gumball 3000 នេះមិនមែនជាព្រឹត្តិការណ៍ដែលបង្កើតឡើង ក្នុងគោលបំណង បង្អួតរថយន្តទំនើបៗពីសំណាក់អភិជន នៅកម្ពុជាទេផ្ទុយទៅវិញ វាជាព្រឹត្តិការណ៍ដែលរៀបចំឡើង ក្នុងគោលបំណង សំខាន់ចំនួន៤គឺ៖ ១). ការជំរុញ វិស័យទេសចរណ៍ នៅកម្ពុជា និងកេរ្តិ៍ឈ្មោះ របស់ប្រទេស ទៅកាន់ពិភពលោក ២). ការចូលរួមចំណែក ក្នុងសប្បុរសធម៌ ដ៏ធំទៅមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ៣). ការបើកឱកាសរវាងវិនិយោគគិនឯកជនបរទេស និងនៅក្នុងស្រុកបានជួបគ្នា និង៤). ការបង្កើតកំណត់ត្រាពិភពលោកហ្គីណេស ”ការចូលរួមចតរថយន្តច្រើនជាងគេនៅមុខប្រាសាទអង្គរវត្ត” ៕