Zillion

Ronaldo នឹងធ្វើជាប្រធានក្រុមក្នុងជំនួបមិត្តភាពរវាង Al Nassr និង PSG

ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​កីឡាករ Cristiano Ronaldo នឹង​ធ្វើ​ជា​ប្រធាន​ក្រុម​ក្នុង​ជំនួប​មិត្តភាព​រវាង​ក្លឹប Al Nassr និង​ក្លឹប Paris Saint-Germain។ ជំនួប​នេះ​នឹង​ជា​ប្រកួត​ដំបូង​របស់​ Ronaldo ឱ្យ​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត​មួយ​នេះ។

ព័ត៌មាន​នេះ​ត្រូវ​បាន​បង្ហាញ​តាម​ការ​បង្ហោះ​របស់​ទីប្រឹក្សា​រាជវាំង​អារ៉ាប៊ីសាអ៊ូឌីត​ឋានៈ​ស្មើ​រដ្ឋមន្ត្រី លោក Turki Al-Sheikh ដោយ​លោក​បាន​ផ្ដល់​ស្លាក​ប្រធាន​ក្រុម​ទៅ​កាន់ Ronaldo។

សូម​ជម្រាប​ផង​ដែរ​ថា ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ពហុកីឡដ្ឋាន​ជាតិ King Fahd នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត នៅ​ថ្ងៃ​សុក្រ ទី 20 ខែ​មករា វេលា​ម៉ោង 12:00​ រំលង​អាធ្រាត៕